ជីវិតកម្សាន្ដ
អតីតតារាកំប្លែង តា ចេក ត្អូញត្អែរថារកស៊ីអ្វីក៏មិនកាក់កប ខណ:គ្មានសង្ឃឹមជួបជុំសាច់ញាតិនារដូវភ្ជុំ
តារាកំប្លែងជើងចាស់លោកតា ចេក ដែលមានឈ្មោះដើម ឈុំ ប៊ុនឈឿន បាននិយាយដោយការត្អូញត្អែរព្រោះរបររកស៊ីលក់ដូរ ហាក់មិនសូវកាក់កបគឺលក់មិនដាច់ បើទោះបីជាពេលនេះ ជារដូវបុណ្យទានពិធីបុណ្យភ្ជុំបិណ្ឌហើយក៏ពិតមែន។

តារាកំប្លែងស្ងួតលោកតា ចេក បាននិយាយហាក់អស់សង្ឃឹមថា ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណឆ្នាំនេះ បើសិនជាការលក់ដូរស្ងាត់ បែបរកលុយមិនបាន គាត់ប្រហែលជាមិនបានទៅលេងជួបជុំបងប្អូនកូនក្មួយ នៅឯស្រុកកំណើតនឹងគេទេ។ ម្យ៉ាងទៀតលោកតា ចេក ពេលនេះក៏កំពុងមានជីវភាពខ្វះខាតផង។
តារាកំប្លែងតា ចេក បានរៀបរាប់ដោយទឹកមុខកម្សត់ថា “ភ្ជុំហើយនៅតែលក់អីក៏មិនដាច់មិនកាក់កបសោះ បែបមិនបានទៅស្រុកទេបងប្អូនកុំមើលផ្លូវអី”។ ឆ្លៀតឱកាសនេះ លោកតា ក៏ជូនពរដល់សិល្បកររៀមច្បងនិងសិល្បករកូនក្មួយជំនាន់ក្រោយ ក្នុងរដូវកាលភ្ជុំបិណ្ឌនេះ ឱ្យប្រកបដោយសេចក្ដីសុខសំណាងល្អធ្វើដំណើរមានសុវត្តិភាពនឹងជួបជុំគ្រួសារអាយុយឺនយូរ។ កម្ពុជាថ្មីនៅព្រឹកថ្ងៃនេះ បានទំនាក់ទំនងដើម្បីសូមការសួរនាំបន្ថែមពីលោកតា ចេក ដែរតែពុំមានការឆ្លើយតបទេ។
តារាកំប្លែងជើងចាស់លោកតា ចេក បច្ចុប្បន្នត្រូវបានទស្សនិកជនដឹងហើយថានាយជាតារាកំប្លែងជើងចាស់មួយរូប ដែលមានប្រវត្តិតស៊ូ និងជួបការលំបាកជាច្រើនសម្រាប់ជីវភាពគ្រួសារប្រចាំថ្ងៃ ពោលគឺខុសប្លែកពីតារារួមជំនាន់ដទៃទៀត ដែលមានជីវភាពធូរធារ។
ប្រាកដណាស់ដោយសារបញ្ហានៃជីវភាពគ្រួសារ ទើបរុញច្រានឲ្យតារាកំប្លែងវ័យចំណាស់តាចេក ខំប្រឹងពុសពាររាល់ឧបសគ្គដើម្បីរកប្រាក់ចំណូលបន្ថែមជួយផ្គត់ផ្គង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ ខណ:កាលពីថ្មីៗកន្លងទៅ មានដំណឹងថា តារាកំប្លែងវ័យចំណាស់រូបនេះធ្លាក់ខ្លួនដើរសំលៀងកាំបិតតាមផ្ទះគេ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


