Connect with us

ជីវិតកម្សាន្ដ

តា ចេក សារភាពលួចមានប្រពន្ធចុង តែបដិសេធន៍​រឿងប្រើហិង្សាវាយប្រពន្ធកូន

បានផុស

នៅ

ថ្មីៗនេះបានផ្ទុះនូវរឿងរ៉ាវដ៏ភ្ញាក់ផ្អើលខ្លាំង ខណ:ដែលសុខៗស្រាប់តែមានការទម្លាយថា តារាកំប្លែងជើងចាស់លោកតា ចេកត្រូវបានប្រពន្ធ-កូនតាមទាន់លួចលាក់មានស្រីថ្មីហើយថែមទាំងចុះចេញពីផ្ទះទៀតផង។

ចំពោះដំណឹងដ៏ភ្ញាក់ផ្អើលនេះភ្លាមៗនោះដែរតារាកំប្លែងលោកតា ចេក មិនបានចេញមុខបកស្រាយអ្វីទេ ទើបតែមុននេះតារាកំប្លែងវ័យចំណាស់តា ចេក បានចេញមកបញ្ជាក់ការពិតហើយដោយទទួលស្គាល់ថា លោកពិតជាកំពុងមានទំនាក់ទំនងស្នេហាជាមួយស្ត្រីជាប្រពន្ធចុងអាចនឹងជ្រើសយកជាប្រពន្ធពេញមុខពេញមាត់ ខណ:ការរស់នៅជាមួយប្រពន្ធមិនចុះសម្រុងគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាកំប្លែងតា ចេក បាននិយាយទៀតថា ការដែលគាត់រស់នៅជាមួយប្រពន្ធកន្លងមក គឺស្ថានភាពនៃការរួមរស់ជាប្តីប្រពន្ធហាក់មិនផ្តល់សិទ្ធិ ឬតម្លៃឲ្យគាត់ជាប្តីឡើយ ពោលគឺរាល់ពេលតែងតែកើតមានជម្លោះដោយមូលហេតុផ្តើមចេញពីប្រពន្ធដើមនេះកាច ពូកែប្រចណ្ឌ រករឿង ជេរដាក់បណ្ដាសាលោកទៀតផង។ ចំណុចនេះហើយទើបធ្វើឲ្យគាត់ពិបាកក្នុងការរស់នៅជាមួយគ្នាក្រោមដំបូលផ្ទះតែមួយ។

ដោយឡែកទាក់ទងនឹងរឿងរ៉ាវដែលកូនស្រីរបស់គាត់ចោទថាបានប្រើហិង្សាវាយដំប្រពន្ធកូននោះ ត្រូវបានតារាកំប្លែងលោកតា ចេក ឆ្លើយបដិសេធន៍ថា ពុំមាននោះទេ ហើយលោកក៏ហ៊ានស្បថទៀតផង។ លោកតា ចេក បានលើកឡើងថា តាមពិតទៅលោកមិនចង់បកស្រាយរឿងក្នុងគ្រួសារខ្លួនឯងទេ ប៉ុន្តែដោយសារតែបញ្ហាបានកើតឡើងទៅហើយ ទើបជម្រុញឲ្យលោកត្រូវតែចេញមកបកស្រាយដើម្បីកុំឲ្យមជ្ឈដ្ឋានមហាជនយល់ច្រឡំដោយការជេរបញ្ចោរឬរិះគន់ចំពោះរូបគាត់ផ្ទុយពីការពិត។

សូមជម្រាបថា ការចេញមុខបកស្រាយពីសំណាក់តារាកំប្លែងវ័យ៦៨ឆ្នាំលោកតា ចេក ខាងលើនេះបាន ធ្វើឡើងបន្ទាប់ពីកូនស្រីរបស់គាត់បានបង្ហោះកាលពីថ្មីៗនេះថា ប៉ាខ្ញុំ(តាចេក នាយ ចេក) តារាកំប្លែងលួចមានស្រីសាហាយចុះចេញពីផ្ទះមើលមុខមីស្រីនឹងឱ្យហើយទៅ អ្នកលេងល្ខោនកំប្លែងជាមួយគ្នា។ តាមទាន់សុំឱ្យទុកពេលថាដោះស្រាយ តែគាត់អត់​ដោះ​ស្រាយរហូតដល់ថ្ងៃទី០៥ ខែ១១ ឆ្នាំ២០២២ គាត់បានចេញពីផ្ទះទៅនៅជាមួយមីស្រីនឹង រហូតឥឡូវថ្ងៃ១៦ ខែ១១​ឆ្នាំ២០២២ ។ ពួកខ្ញុំបានទៅដល់ផ្ទះកន្លែងនៅជាមួយមីនឹងគាត់វៃប្រពន្ធកូនការពារមីស្រីនឹង ឥឡូវចង់លែងលះជាមួយប្រពន្ធដោយសារស្រី៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម