ព័ត៌មានជាតិ
៣ថ្ងៃនៃបុណ្យភ្ជំបិណ្ឌ៖ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាង១៨ ម៉ឺននាក់ កើនឡើងជាង៥០%
រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៤ នៃបុណ្យភ្ជុំបិណ្យ មានភ្ញៀវទេសចរចំនួនប្រមាណ ១៨០,៨៩៣ នាក់បានទៅលេងកម្សាន្តនៅក្នុងខេត្តសៀមរាប។ ចំនួននេះ គឺកើនឡើង ៥០.៩២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានចំនួន ១១៩,៨៦៤នាក់។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់លោក ធិប សេរីវឌ្ឈ ប្រធានស្តីទីនៃមន្ទីរទេសចរណ៍ខេត្តសឪមរាប។

បើតាមលោកប្រធានមន្ទីរស្តីទីដដែល គឺក្នុងភ្ញៀវទេចរ១៨០,៨៩៣ នាក់នេះ មានភ្ញៀវទេសចរជាតិចំនួនប្រមាណ ១៧៣,០០០ នាក់ គឺបានកើនឡើងប្រមាណ ៥២.៧៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ មានចំនួនប្រមាណ ១១៣,២៦២ នាក់។ ចំណែក ភ្ញៀវទេសចរអន្តរជាតិវិញ មាន ៧ ៨៩៣ នាក់ គឺបានកើនឡើង ១៩.៥៥% បើធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៣ ដែលមានចំនួន ៦ ៦០២ នាក់។

បើតាមការឱ្យដឹងពីមន្ត្រីជំនាញរបស់រដ្ឋបាលខេត្តសៀមរាប គឺនៅក្នុងអំឡុងពេល២ថ្ងៃដំបូងនៃពិធីបុណ្យភ្ជុំបិណ្ឌ នៅតាមបណ្ដារមណីយដ្ឋាន និងសហគមន៍ទេសចរណ៍ ក្នុងខេត្តសៀមរាប មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរទៅលេងកម្សាន្តយ៉ាងច្រើនកុះករ ដែលបណ្តាលឱ្យផ្លូវមួយចំនួនមានការកកស្ទះចរាចរណ៍។ ទន្ទឹមនោះ នគរបាលចរាចរណ៍ ក៏បានចុះប្រចាំការនៅតាមបណ្ដាផ្លូវទាំងនោះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ តែទោះជាយ៉ាងនេះក្ដី រដ្ឋបាលខេត្តសៀមរាប ក៏បានសូមអធ្យាស្រ័យចំពោះការកកស្ទះចរាចរណ៍នេះ ដោយសារកំណើនភ្ញៀវទេសចរណ៍មានការកើនខ្លាំង ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យដ៏ធំមួយរបស់ប្រទេស។

ដោយឡែក ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងការបម្រើសេវាកម្មទេសចរណ៍ក្នុងខេត្តវិញ អាជ្ញាធរខេត្តបានតាមដាន និងត្រួតពិនិត្យយ៉ាងហ្មត់ចត់ ដើម្បីធ្វើយ៉ាងណាឱ្យខេត្តសៀមរាប ក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយសោភណ្ឌភាព សុវត្ថិភាព និងសេវាកម្មល្អប្រសើរ៕

ដោយ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


