ជីវិតកម្សាន្ដ
កៀកថ្ងៃទៅប្រកួត! បា្រសាទ ដាវីន Miss Universe 2024 សុំការលើកទឹកពីអ្នកគាំទ្រនៅកម្ពុជា
ខណ:កៀកថ្ងៃចេញទៅប្រកួតសម្រស់ ម្ចាស់មកុដនៃកម្មវិធី Miss Universe Cambodia 2024 អ្នកនាង បា្រសាទ ដាវីន បច្ចុប្បន្នបាននឹងកំពុងហ្វឹកហាត់ដុះខាត់សមត្ថភាពបន្ថែម ដើម្បីតំណាងឲ្យប្រទេសកម្ពុជាក្នុងការប្រកួតសម្រស់ដ៏អស្ចារ្យនៅលើឆាកអន្តរជាតិនាពេលឆាប់ៗខាងមុខនេះ។
ស្របពេលដែល ប្រាសាទ ដាវីន បាននឹងកំពុងត្រៀមខ្លួនចេញទៅប្រកួតនៅលើឆាកអន្ដរជាតិនេះដែរ ខ្លួនបានបេ្តជ្ញាអភិវឌ្ឍខ្លួនដើម្បីនាំយកកម្ពុជាចូលទៅក្នុងចក្រវាឡលើឆាកអន្តរជាតិផងដែរ។ មិនតែប៉ុណ្ណោះ ដាវីន បានស្នើរសុំការលើកទឹកពីអ្នកគាំទ្រនៅកម្ពុជា អំឡុងពេលចេញដែលខ្លួន ត្រៀមនឹងបង្ហាញវត្តមាននៅលើឆាកអន្តរជាតិ ទឹកដីនៃប្រទេស Mexico។

បើតាមការបញ្ជាក់ឲ្យដឹងពីបវរកញ្ញាកម្ពុជា ប្រាសាទ ដាវីន បានលើកឡើងថា នាងបានត្រៀមខ្លួនរួចរាល់ហើយក្នុងការចេញទៅដណ្តើមយកមកុដពីការប្រកួតនៅលើឆាកអន្តរជាតិមួយនេះ។នាងថាជម្រាបសួរប្រជាជនកម្ពុជានាងខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ ចុះអ្នកទាំងអស់គ្នា?ជួបគ្នាថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៤រសៀល នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
អ្នកនាង ប្រាសាទ ដាវីន ធ្លាប់អះអាងថានាងត្រៀមខ្លួនរួចរាល់ដើម្បីនាំយកកម្ពុជាចូលទៅក្នុងចក្រវាឡដែ លជាបំណងប្រាថ្នារបស់ខ្លួននឹងអ្នករទាំងអស់គ្នានូវក្នុ ងឱកាសមួយនេះឲ្យអស់ពីកម្លាំងកាយចិត្តនិងបេះ ដូ ងរបស់នាង។ ដាវីន និយាយថាការគាំទ្ររបស់អ្នកទាំ ងអស់គ្នាជាកម្លាំងដ៏អស្ចារ្យសម្រាប់នាងផ្ទាល់ ដូច្នេះសូមបងប្អូនបណ្តាលអ្នកគាំទ្រទាំងអស់គ្នារួមដំណើរជាមួយខ្ញុំនាំយកប្រទេសកម្ពុជាចូលទៅក្នុងចក្រវាឡជាមួយគ្នា។

គួររម្លឹកដែរថាកន្លងមកបវរកញ្ញា ប្រាសាទ ដាវីន ក៏ទទួលបានតំណែងជាស្ត្រីឯកចក្រវាលកម្ពុជា Universal Woman Cambodia 2023 ដែលជាកម្មវិធីសម្រាប់កម្ពុជាដែលផ្តល់ឱកាសសម្រាប់ស្ត្រីកម្ពុជាដែលរៀបការរួច ដើម្បីចូលរួមប្រកួតនៅទីក្រុងឌូបៃប្រទេសអារ៉ាប់រួម ដែលកាលនោះ អ្នកនាងទទួលបានជ័យលាភីលំដាប់រងទី៤៕ អត្ថបទ៖ ចាន់រ៉ា

-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


