ព័ត៌មានជាតិ
អភិបាលរាជធានី ចុះពិនិត្យសណ្តាប់ធ្នាប់របៀបរៀបរយ តាមដងទន្លេ កន្លែងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលនាថ្ងៃទី១៣វិច្ឆិកានេះ បានដឹកនាំ មន្ទីរពាក់ព័ន្ធមន្ត្រីនិងអាជ្ញាធរខណ្ឌ ដែលមានភូមិសាស្ត្រជាប់មាត់ទន្លេចុះពិនិត្យ សណ្តាប់ធ្នាប់របៀបរៀបរយ តាមដងទន្លេ កន្លែងប្រារព្វព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក។

លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលសាលារាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ការដឹកនាំ មន្ទីរពាក់ព័ន្ធមន្ត្រីនិងអាជ្ញាធរខណ្ឌដែលមានភូមិសាស្ត្រជាប់មាត់ទន្លេ ពីសំណាក់លោកឃួង ស្រេងនេះ គឺដើម្បីពិនិត្យពីវឌ្ឍនភាពចុងក្រោយនៃការសណ្តាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន តាមដងទន្លេ ថាតើបានរៀបចំដូចអ្វីដែលបានគ្រោងទុកទេ។

ក្រោយការជិះកាណូតមួយជុំ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ខណ្ឌចំការមន ច្បារអំពៅ ជ្រោយចង្វានិងខណ្ឌឬស្សីកែវរួច ឃើញថា អ្វីជាគម្រោងគឺក្រុមការងារអនុវត្តបានល្អ រហូតទទួលបានការកោតសរសើរពីមជ្ឈដ្ឋានខាងក្រៅថែមទៀតផង ដោយថា ឆ្នាំនេះការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ បរិស្ថាន និងការរៀបចំចំណតទូក ការណូត ទូក ង នៅតាមដងទន្លេមានលក្ខណៈល្អប្រសើរជាងបណ្តាឆ្នាំមុនៗ៕
ដោយ ៖ ស្រីរ័ត្ន








-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


