ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌឫស្សីកែវ បង្ក្រាបទីតាំងសង្ស័យ SCAM ONLINE នៅបុរីវិមានភ្នំពេញ ឃាត់ជនបរទេស ១៣នាក់
ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌខណ្ឌឫស្សីកែវ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងស្នាក់នៅមួយកន្លែងក្នុងបុរីវិមានភ្នំពេញ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី២ ដោយបានរកឃើញជនបរទេសសរុបចំនួន ១៣នាក់ ក្នុងនោះមានស្ត្រីម្នាក់ និងបានបញ្ជាក់ថា ទីតាំងនេះពាក់ព័ន្ធនឹងសកម្មភាព SCAM ONLINE ពិតប្រាកដ។

ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការដឹកនាំផ្ទាល់របស់ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ។

អាជ្ញាធរខណ្ឌបានឱ្យដឹងថា មុនឈានដល់ការចុះបង្ក្រាប កម្លាំងសមត្ថកិច្ចបានធ្វើការតាមដាន និងឃ្លាំមើលទីតាំងសង្ស័យនេះអស់រយៈពេលជាច្រើនថ្ងៃ។ លុះទទួលបានព័ត៌មាន និងភស្តុតាងគ្រប់គ្រាន់ ទើបកម្លាំងចម្រុះចុះត្រួតពិនិត្យជាក់ស្តែងលើផ្ទះចំនួន ៥ខ្នង នៅក្នុងបុរីវិមានភ្នំពេញ។

ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ១៣នាក់ ក្នុងនោះមានស្ត្រី ១នាក់ ហើយបន្ទាប់ពីការសាកសួរ និងពិនិត្យសម្ភារៈពាក់ព័ន្ធ កម្លាំងជំនាញបានបញ្ជាក់ថា ទីតាំងខាងលើពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ (SCAM ONLINE)។

ក្រោយបញ្ចប់ប្រតិបត្តិការ ជនបរទេសពាក់ព័ន្ធ រួមទាំងសម្ភារៈ និងវត្ថុតាងដែលដកហូតបាន ត្រូវបានប្រគល់ជូនកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តស្រាវជ្រាវ និងអនុវត្តនីតិវិធីតាមផ្លូវច្បាប់ ៕
អត្ថបទ ៖ សំណាង






-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


