ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ បង្កើនប្រសិទ្ធភាពការងារ ទាំងសន្តិសុខ ការបង្ក្រាប Online Scams និងសេវាសាធារណៈ
សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងនូវការកោតសរសើរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញដែលបានបំពេញការងារបានយ៉ាងល្អ ទាំងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) ការទុកដាក់ប្រមូលសំរាម ការស្តារលូ ប្រឡាយនិងការផ្តល់សេវា ជូនប្រជាពលរដ្ឋ តាមរយៈច្រក ចេញ ចូលតែមួយរាជធានីភ្នំពេញ ក្នុងមួយខែកន្លងមកនេះ។

ការកោតសរសើរបែបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី០៩ កក្កដាឆ្នាំ២០២៦នេះ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៦របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ក្រោមអធិបតីភាពលោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីតំណាង លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក ជួប ខុន បានលើកឡើថា៖ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងខែមិថុនាកន្លងមកនេះបានអនុវត្តការងារបានយ៉ាងល្អ ដូចជា ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) ការបង្រ្កាបគ្រឿងញៀន ល្បែងស៊ីសង ការទុកដាក់ប្រមូលសំរាម ការស្តារលូ ប្រឡាយនិង ពិសេសការផ្តល់សេវាជូនប្រជាពលរដ្ឋ តាមរយៈច្រក ចេញ ចូលតែមួយ រាជធានីភ្នំពេញ បានយ៉ាងល្អប្រសើរ ។ នេះពិតជាបង្ហាញឱ្យឃើញច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលរាជធានីភ្នំពេញ។

លោល ឆាយ វីរៈ បានមានប្រសាសន៍លើកឡើងថា ការកោតសរសើរ របស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញខាងលើនេះ គឺការលើកទឹកចិត្តឱ្យរដ្ឋបាលរាជធានីភ្នំពេញ ពុះពារបន្ថែមទៀត ដើម្បីធ្វើឱ្យរាជធានីភ្នំពេញ មានសន្តិសុខ សុវត្ថិភាព កាន់តែល្អប្រសើរជាមួយនិងការអភិវឌ្ឍរីកចំរើនមួយកម្រិតបន្ថែមទៀត។

លោក ឆាយ វីរៈ បានបន្តថា ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយអភិបាលរងមួយរូប បានចុះពិនិត្យទីតាំងសង្ស័យ មិនថាពេលយប់ឬថ្ងៃឡើយ គឺដើម្បីឈានទៅលុបបំបាត់បទល្មើសទាំងនេះឱ្យអស់ពីមូលដ្ឋានរាជធានីភ្នំពេញ។ ចំពោះការផ្តល់សេវា ជូនប្រជាពលរដ្ឋលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ក្នុងការផ្តល់សេវាឱ្យបានលឿន និងទាន់ពេល។

លោក ឆាយ វីរៈ បានបន្តទៀតថា ចំពោះការងារគ្រប់គ្រងសំណល់រឹង យើងបានដឹកសំរាមទៅទីលានចាក់សំរាមនៅខណ្ឌដង្កោប្រមាណ៤០០០តោន ក្នុង១ថ្ងៃ ហើយចាប់ពីឆ្នាំ២០២៧តទៅ យើងនឹងបង្វែលទៅសំរាមនៅទួលព្រិច ខេត្តកណ្តាលវិញ។ដោយឡែកចំពោះការស្តារលូ ប្រឡាយវិញលោក ឃួង ស្រេង ជារាល់ឆ្នាំ នៅមុនរដូវវស្សាមកដល់ គឺបានបញ្ជាឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌទាំង១៤ស្តារលូ និងប្រឡាយនៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុង៥ខណ្ឌកណ្តាលក្រុងស្តារលូ និង៩ខណ្ឌទៀតស្តារប្រឡាយ ដើម្បីត្រៀមរំដោះជំនន់ទឹកភ្លៀងបញ្ចៀសការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សានេះ៕
ដោយ ៖ ស្រីរ័ត្ន








































-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


