Connect with us

ព័ត៌មានអន្ដរជាតិ

​ទោះបីចាញ់ឆ្នោត លោកស្រី ហារីស​ នៅតែ​​បេក្ខភាព​​ខ្លាំង​ក្នុង​បក្ស​ប្រជាធិបតេយ្យ​សម្រាប់បោះឆ្នោត​​​អាណត្តិបន្ទាប់​

បានផុស

នៅ

ថ្វីត្បិត​ចាញ់​​ការ​បោះឆ្នោត​​​តទាល់​នឹង​លោកដូណាល់​ ត្រាំ កាល​ពីដើម​ខែវិច្ឆិកា​នវ ការ​ស្ទង់​មតិ​ថ្មី​មួយ​រកឃើញ​ថា ​​អនុប្រធានាធិបតី​​សហរដ្ឋអាមេរិក លោកស្រី កាម៉ាឡា ហារីស​ នៅ​តែ​​ជា​បេក្ខភាព​​​ពេញ​ចិត្ត​​​បំផុត​តំណាង​​​​គណបក្ស​ប្រជាធិបតេយ្យ​​សម្រាប់ការ​បោះឆ្នោត​នៅឆ្នាំ​២០២៨​។

លោកស្រី កាម៉ាឡា ហារីស និង​បេក្ខជន​ផ្សេងៗ​ទៀត​ដែល​ទំនង​ប្រកួតប្រជែង​ក្នុង​បក្សប្រជាធិបតេយ្យ​សម្រាប់​ការបោះឆ្នោត​អាណត្តិ​២០២៨​។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយ​​ទទួលបាន​អង្គ​បោះឆ្នោត​ត្រឹម២២​៦ ទល់​​លោក​ដូណាល់ ត្រាំ​ចំនួន​៣១២ លោកស្រី កាម៉ាឡា ហារីស នៅតែ​ជា​ឈរ​នៅ​លំដាប់​កំពូល​​​នៃ​បេក្ខជន​​​ដែល​មាន​សក្តា​នុពល​​នៃ​គណបក្ស​ប្រជាធិបតេយ្យ​​សម្រាប់​ឆ្នាំ​២០២៨។ យោង​តាម​ការ​ស្ទង់​មតិថ្មី​មួយ បាន​ស្នើ​​ថា លោកស្រី កាម៉ាឡា ហារីស នៅ​តែ​​មាន​ការ​ទទួលស្គាល់​​​ខ្ពស់ និងមាន​សុឆន្ទៈ​​ពីគណបក្ស​នេះ​។

លោកស្រី ហារីស បាន​ដឹក​មុ​ខ​ក្នុងការ​ស្ទង់​មតិ​​ ដោយ​មាន​​៤១​ភាគរយ​នៃ​​អ្នក​បោះឆ្នោត​ក្នុងការ​ស្ទង់​មតិនោះ។ យោង​តាមការស្ទង់​មតិ​របស់​ Puck News/Echelon Insights ខណៈ​អ្នក​នៅ​ក្នុង​​គណបក្ស​ប្រជាធិបតេយ្យ​រហូតដល់​​៥៩​ភាគរយ នឹង​​ស្វែងរក​​បេក្ខជន​ដទៃ​​​ទៀត​​ សម្រាប់​ការ​កាន់​​កាប់​បេក្ខភាព​ប្រធានាធិបតី​​​​នេះ​​នៅ​ថ្ងៃ​​អនាគត សូម្បី​​បេក្ខជន​ថ្មីៗ​ដែល​ទើប​​មាន​ប្រជាប្រិយភាពនៅ​ក្នុង​គណបក្ស​​​ក៏ដោយ​​។

បេក្ខជន​​​ផ្សេង​​ទៀត​​ដែល​ទំនង​​ប្រកួត​ប្រជែង​សម្រាប់​តំណែង​បេក្ខភាព​​ប្រធានាធិបតី​​នៃ​គណបក្ស​ប្រជា​ធិបតេយ្យ រួម​មាន អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom ស្ថិតនៅលំដាប់ទីពីរដោយមានប្រាំបីភាគរយ។

ប៉ុន្តែ​អភិបាលរដ្ឋ​ផ្សេងៗ​​នៃ​​​គណបក្ស​ប្រជាធិបតេយ្យ​​នៅ​តែ​ស្ថិត​ក្នុង​ការ​សន្ទនា​ដំបូង​នៃ​អ្នក​ដែល​អាច​ឈរ​ឈ្មោះ​ក្នុង​ឆ្នាំ ២០២៨ រួមមាន អភិបាលរដ្ឋ Pennsylvania លោក Josh Shapiro ទទួលបាន​​ការ​គាំទ្រ​៧​ភាគរយនៅក្នុងការស្ទង់មតិ។

 លោក Josh Shapiro ស្ទើរ​តែ​ត្រូវ​បាន​​ជ្រើសរើស​ជា​​អនុប្រធានាធិបតី​របស់​លោកស្រី កាម៉ាឡា ហារីស​ទៅ​ហើយ​ក្នុងការ​​បោះឆ្នោត​កន្លង​ទៅ​នេះ ប៉ុន្តែ​ចុងក្រោយត្រូវបានបដិសេធដោយ លោកស្រី ហារីស ក្នុងនាមជាមិត្តរួមដំណែង ដើម្បីគាំទ្រអភិបាលក្រុង Tim Walz នៃរដ្ឋ Minnesota ដែលទទួលបាន៦​ភាគរយនៅក្នុងការស្ទង់មតិ​នេះ​​។

រដ្ឋមន្ត្រី​ដឹកជញ្ជូន Pete Buttigieg ក៏ស្ថិតនៅក្នុងបញ្ជីបេក្ខជនដែលមានសក្តានុពលផងដែរដោយ​​មាន​​៦​ភាគរយ។ បេក្ខជន​ដែល​អាច​ធ្វើ​បាន​ផ្សេង​ទៀត​រួម​មាន តំណាង​សង្គម​និយម​ប្រជាធិបតេយ្យនៃ​​ក្រុង​ញូវយ៉ក លោកស្រី Alexandria Ocasio-Cortez មាន​បួន​ភាគរយ និង​អភិបាល​រដ្ឋ Michigan លោក Gretchen Whitmer មាន​បី​ភាគរយ​៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម