ព័ត៌មានអន្ដរជាតិ
ត្រាំ យកសីលធម៌ផ្ទាល់ខ្លួន ដើម្បីបញ្ឈប់សង្គ្រាមពិភពលោក
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូ ណាល់ត្រាំ បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី៨ ខែមករា ថា «សីលធម៌ផ្ទាល់ខ្លួន» របស់លោកគឺជាចន្ទល់តែមួយលើអំណាចផ្ទាល់ខ្លួនរបស់លោក ដើម្បីបញ្ជាឱ្យមានសកម្មភាពយោធានៅជុំវិញពិភពលោក។

យោងតាមសារព័ត៌មាន AFP ឱ្យដឹងថា ការអត្ថាធិប្បាយរបស់ លោក ត្រាំ ទៅកាន់កាសែត The New York Times បានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីលោកត្រាំ បានបញ្ជាឲ្យបើកប្រតិបត្តិការផ្តួលរំលំមេដឹកនាំវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ និងបានគំរាមកំហែងដល់មេដឹកនាំនៃប្រទេសមួយចំនួនទៀត បូករួមទាំងដែនដី Greenland ផងដែរ។
អ្នកកាសែតបានសួរសំណួរទៅប្រធានាធិបតី ត្រាំ ថា តើមានដែនកំណត់អ្វីខ្លះលើអំណាចសកលរបស់លោកដែរឬអត់?
ប្រធានាធិបតី ដូណាល់ ត្រាំ ឆ្លើយភ្លាមថា៖« ត្រូវហើយរឿងដែលសំខាន់គឺខ្លួនខ្ញុំហ្នឹងឯង! វាគឺជាសីលធម៌ផ្ទាល់ខ្លួនរបស់ខ្ញុំ! គំនិតរបស់ខ្ញុំ! មានតែរបស់ទាំងអស់នោះទេ ដែលអាចបញ្ឈប់ខ្ញុំបាន»។
លោកបានសង្កត់ធ្ងន់ថា៖ «ខ្ញុំមិនត្រូវការច្បាប់អន្តរជាតិណាទាំងអស់។ ហើយខ្ញុំក៏មិនបានធ្វើឱ្យមនុស្សទាំងអស់រងការឈឺចាប់ដែរ»។
ប្រធានាធិបត ដូណាល់ ត្រាំ បានបន្ថែមថា៖ «ខ្ញុំគោរពច្បាប់អន្តរជាតិ ប៉ុន្តែវាអាស្រ័យលើនិយមន័យរបស់នរណាម្នាក់ ចំពោះច្បាប់អន្តរជាតិប៉ុណ្ណោះ»។
គួរឱ្យដឹងផងដែរថា សហរដ្ឋអាមេរិកមិនមែនជាសមាជិកនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលកាត់ទោសឧក្រិដ្ឋជនសង្គ្រាមនោះទេ ហើយខ្លួនបានច្រានចោលការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលជាតុលាការកំពូលរបស់អង្គការសហប្រជាជាតិ។
លោក ត្រាំ ផ្ទាល់បានពាក់ព័ន្ធជាមួយច្បាប់ក្នុងស្រុក ដែលត្រូវបានគេចោទប្រកាន់ពីរដង ប្រឈមមុខនឹងសហព័ន្ធ រួមទាំងការឃុបឃិត ដើម្បីផ្តួលរំលំការបោះឆ្នោតឆ្នាំ២០២០ ដែលត្រូវបានទម្លាក់ចោល បន្ទាប់ពីការជាប់ឆ្នោតឡើងវិញរបស់លោក និងរឿងអាស្រូវមួយចំនួនទៀត។
ខណៈដែលលោកប្រកាសថា៖«ខ្លួនជាប្រធានាធិបតីដែលនាំមកនូវសន្តិភាព» និងស្វែងរករង្វាន់ណូបែល (Nobel Prize) ប៉ុន្តែលោកត្រាំបែរជាចាប់ផ្តើមប្រតិបត្តិការយោធាជាបន្តបន្ទាប់ នៅក្នុងអាណត្តិជាប្រធានាធិបតីលើកទី២របស់ខ្លួនទៅវិញ៕
ប្រែសម្រួល៖ ណឺ មិនា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


