Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ​ព្រមាន​ខ្លាំងៗ​ថា មេដឹកនាំថ្មីរបស់អ៊ីរ៉ង់ រស់​មិន​បាន​យូរ​ឡើយ បើ​គ្មាន​«ភ្លើងខៀវ» ពីអាមេរិក

បានផុស

នៅ

ពិភពលោកកំពុងផ្ដោតការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសម្តីដ៏ក្ដៅគគុករបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានចេញមុខមកកំណត់វាសនានយោបាយរបស់ប្រទេសអ៊ីរ៉ង់យ៉ាងដាច់អហង្ការ។ បន្ទាប់ពីលោក Mojtaba Khamenei ត្រូវបានប្រកាសជាមេដឹកនាំកំពូលថ្មីជាផ្លូវការ លោកត្រាំ​បានព្រមាន​ភ្លាមៗដោយអះអាងថា តំណែងនេះនឹងរលាយបាត់បង់ទៅវិញក្នុងពេលឆាប់ៗ បើគ្មានការ​បើក​ភ្លើង​ខៀវ​​ពីសហរដ្ឋអាមេរិកនោះទេ។

លោក ដូណាល់ ត្រាំ (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចសម្ភាសន៍​ជាមួយ ABC News កាល​ពី​ថ្ងៃ​អាទិត្យ​ទី​៨​ខែ​មីនា​ឆ្នាំ​២០២៦ លោកត្រាំ​បានប្រើភាសានយោបាយបែបវាយប្រហារដោយហៅមេដឹកនាំថ្មីរូបនេះថាជាមនុស្ស «ទន់​ខ្សោយ និងមិនទាន់គ្រប់លក្ខណៈ»។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា បុគ្គលណាដែលឡើងមកបន្តវេនដោយរំលងការយល់ព្រមពីទីក្រុងវ៉ាស៊ីនតោន គឺនឹងមិនអាចរក្សាអំណាចបានយូរអង្វែងឡើយ។ គោលបំណងធំរបស់លោកត្រាំ គឺការចង់ចូលទៅលូកដៃផ្ទាល់ក្នុងដំណើរការជ្រើសរើសមេដឹកនាំ ដើម្បីធានា​​ឲ្យ​បានថា អ៊ីរ៉ង់នឹងមិនអាចផលិតអាវុធនុយក្លេអ៊ែរបាន ហើយក៏ដើម្បីបញ្ចប់សង្គ្រាមដែលអូសបន្លាយ​ផងដែរ។

ទោះបីជាមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និងរដ្ឋមន្ត្រីការបរទេសលោក Abbas Araghchi បានចេញមុខមកតវ៉ាយ៉ាងខ្លាំងក្លាថា ការរើសមេដឹកនាំជារឿងផ្ទៃក្នុងរបស់ប្រជាជនខ្លួនក៏ដោយ ក៏លោកត្រាំ​នៅតែបង្ហាញជំហរយ៉ាង​តឹងរឹង​ថា អាមេរិកត្រូវតែមានចំណែកសម្រេចចិត្តដើម្បីការពារសន្តិសុខតំបន់។ ការប្រកាសក្ដែងៗរបស់លោកត្រាំ​​នេះ កើតឡើងចំពេលដែលស្ថានការណ៍យោធាកំពុងឆេះរោលរាល បន្ទាប់ពីការវាយប្រហាររួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល កាលពីពេលថ្មីៗនេះដែល​បានបណ្ដាល​ឲ្យ​មានការបាត់បង់ជីវិតមនុស្សជាង ១២០០​នាក់៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម