ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនអាមេរិកជាង ១ ០០០ ប្ដឹង លោក ត្រាំ ជុំវិញការដាក់ពន្ធរបស់លោក
ក្រុមហ៊ុននៅសហរដ្ឋអាមេរិកជាង ១ ០០០ កំពុងប្តឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ ជុំវិញពន្ធគយដែលលោកបានដាក់លើការនាំចូលកាលពីឆ្នាំ ២០២៥ កន្លងទៅ ក្រោមច្បាប់អំណាចគ្រាអាសន្នឆ្នាំ ១៩៧៧។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg កាលពីថ្ងៃព្រហស្បតិ៍។

សេចក្ដីរាយការណ៍ពីបញ្ហានេះ ធ្វើឡើងខណៈតុលាការកំពូលអាមេរិកអាចនឹងសម្រេចនៅថ្ងៃសុក្រថាតើពន្ធគយភាគច្រើនស្របច្បាប់ ឬអត់។ ប្រសិនបើមិនស្របច្បាប់ ការដាក់ពន្ធនោះនឹងត្រូវដកចេញ ហើយរដ្ឋាភិបាលអាមេរិកត្រូវសងប្រាក់ដែលបានពីការប្រមូលពន្ធរាប់ពាន់លានដុល្លារ ទៅឱ្យអាជីវកម្មវិញ។
ការប្ដឹងលោក ត្រាំ បានកើនឡើង ក្រោយចៅក្រមតុលាការកំពូលអាមេរិក បានសាកសួរអំពីសិទ្ធិអំណាចរបស់លោក ត្រាំ ក្នុងការដាក់ពន្ធ ដែលរួមបញ្ចូលទាំងពន្ធគយបដិការ អំឡុងសវនាការកាលពីខែវិច្ឆិកា។ ប្រសិនបើតុលាការលុបចោលពន្ធគយ នោះក្រុមហ៊ុននានានៅតែអាចប្តឹងជាលក្ខណៈបុគ្គល ដើម្បីទារប្រាក់របស់ពួកគេមកវិញ។ រហូតមកដល់ពេលនេះ រដ្ឋាភិបាលអាមេរិកបានប្រមូលបានប្រហែល ១៣៣ ប៊ីលានដុល្លារ ពីពន្ធគយ ដែលបានដាក់ចេញថ្មីៗនៅឆ្នាំមុន។
ក្រុមហ៊ុនដែលប្ដឹងលោក ត្រាំ រួមមានក្រុមហ៊ុនម៉ាកល្បីៗដូចជា Costco, Goodyear, Reebok, Puma និង Dole ជាដើម។ អាជីវកម្មភាគច្រើនមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងមកពីឧស្សាហកម្មដូចជាសម្លៀកបំពាក់ រថយន្ត និងផលិតកម្ម។ ក្រុមហ៊ុនមួយចំនួនរង់ចាំសិនមុនប្តឹង ព្រោះពួកគេខ្លាចប្រតិកម្មនយោបាយ។
លោក ត្រាំ បានព្រមានថា ប្រសិនបើតុលាការលុបចោលពន្ធ ហើយរដ្ឋាភិបាលត្រូវសងប្រាក់ត្រឡប់ទៅវិញ នឹងប៉ះពាល់ដល់សន្តិសុខជាតិ។ លោកបាននិយាយថា ប្រធានាធិបតីត្រូវតែមានសេរីភាពក្នុងការចរចាជាមួយប្រទេសផ្សេងៗដោយប្រើពន្ធគយ។
ទោះបីជាយ៉ាងណាក៏ដោយ តុលាការកំពូលអាមេរិក មិនទាន់បានបញ្ជាក់ថាតើខ្លួននឹងសម្រេចលើសំណុំរឿងពន្ធគយនៅថ្ងៃសុក្រនេះ ឬអត់នោះទេ។
-
កីឡា១៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


