ព័ត៌មានជាតិ
តែលកូថេកទទួលបានចំណូលប្រតិបត្តិការខ្ពស់ក្នុងត្រីមាសទី៣
ក្រុមហ៊ុន តែលកូថេកដែលជាប្រតិបត្តិករផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍អន្តរជាតិ និងសេវាពាក់ព័ន្ធឈានមុខគេមួយនៅកម្ពុជាបានរាយការណ៍អំពីការកើនឡើងដ៏ខ្ពស់នៃចំណូលពីប្រតិបត្តិការរបស់ខ្លួននៅត្រីមាសទី៣ឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍ហិរញ្ញរបស់ក្រុមហ៊ុនផ្ញើរទៅកាន់ផ្សារមូលបត្រកម្ពុជាកាលពីថ្ងៃទី២០ ខែវិច្ឆិកា នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ ក្រុមហ៊ុន តែលកូថេក បានប្រកាសលទ្ធផលចំណូលលម្អិតសរុបចំនួន ៣,៣៨៥ ពាន់លានរៀល ដែលកើនឡើងចំនួន ៣,២២០ លានរៀល ស្មើនឹង ១ ៩៥៣,០១% បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៣។
ជាមួយគ្នានេះដែរ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុន តែលកូថេក មានទ្រព្យសកម្មសរុបចំនួន ៣០៥,៨០៩ ពាន់លានរៀល កើនឡើងចំនួន ១៩,៤២% បើប្រៀបនឹងរយៈពេលគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនតែលកូថេកលើកឡើងថារបាយការណ៍ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ បង្ហាញថា ត្រីមាសនេះ បង្ហាញពីភាព ជោគជ័យតាមយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ដែលបានដាក់ចេញលើផែនការ ពង្រីកអាជីវកម្មអន្តរជាតិ និងទីផ្សារក្នុងស្រុកនៅកម្ពុជាកន្លងមក។
អ្នកឧកញ៉ា ដោយមានកិច្ចព្រមព្រៀងអន្តរជាតិ នៅក្នុងត្រីមាសទី២ នាំឲ្យមាន កំណើនប្រាក់ចំណូលជាបន្តបន្ទាប់នៅក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០២៤ នេះ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនបានពង្រីកបណ្តាញខ្សែកាប្តីអុបទិកបន្ថែមទៀតជា ច្រើន សម្រាប់ប្រតិបត្តិករជាតិ និងសម្រាប់ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត នៅក្នុងដែនគ្របដណ្តប់នៅក្នុងប្រទេសកម្ពុជា។

«ក្រុមហ៊ុនក៏បានអនុវត្ត នូវយុទ្ធសាស្ត្រក្នុងការកាត់បន្ថយចំណាយលើប្រតិបត្តិការ ដើម្បីឲ្យ ប្រាក់ចំណេញមុនការប្រាក់ ពន្ធ និងរំលស់ និងប្រាក់ចំណេញក្រោយ បង់ពន្ធមានការកើនឡើងផងដែរ»។ នេះបើយោងតាមការថ្លែងអះអាងរបស់អ្នកឧកញ៉ា គិត ម៉េង។
អ្នកឧកញ៉ាថា៖«របាយការណ៍ប្រចាំត្រីមាសនេះ បានបង្ហាញពីសមិទ្ធិផលល្អ ក្នុងការ ជម្រុញឱ្យក្រុមហ៊ុនមានលទ្ធភាព ធ្វើនវានុវត្តន៍កម្ម និងរៀបចំចាត់ចែង កិច្ចក្រុមហ៊ុនបានល្អ ដោយឈរលើ ឧត្តមភាពសម្រាប់ក្រុមហ៊ុន តែលកូថេក នាពេលអនាគត» ។
ក្រុមហ៊ុន តែលកូរថេកមានបណ្តាញខ្សែកាប្តីអុបទិកក្នុងស្រុកក្រោមដីដ៏ រឹងមាំនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលអាចផ្តល់នូវសេវាដែលអាចប្រើប្រាស់បានពេញលេញដល់ទៅ ៩៩.៩៥%។ តាមរយៈបណ្តាញខ្សែកាល្លិ៍អុបទិកប្រវែងប្រមាណជា ៣ម៉ឺនគីឡូម៉ែត្រ តែលកូរថេកបានតភ្ជាប់ POP% របស់ខ្លួននៅទីក្រុងហុងកុង ប្រទេសម៉ាឡេស៊ី និងប្រទេសសឹង្ហបុរី។ ក្រុមហ៊ុន ដែលកូរថកគឺជាសមាជិក សហព័ន្ធនៃតំណរភ្ជាប់អាស៊ី-អាមេរិកាំង (AGG) និងខ្សែភាប្តីអុបទិកក្រោមបាតសមុទ្រ ម៉ាឡេស៊ី-កម្ពុជា-ថៃ (MCT) ជាមួយនឹងការតភ្ជាប់ POP ទៅហុងកុង ម៉ាឡេស៊ី វៀតណាម និងសិង្ហបុរី៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន