ព័ត៌មានអន្ដរជាតិ
ការនាំចេញកាហ្វេរបស់វៀតណាម រំពឹងកើនដល់ ៥,៦ ប៊ីលានដុល្លារ នៅឆ្នាំនេះ
ការនាំចេញកាហ្វេរបស់វៀតណាម រំពឹងថានឹងកើនដល់ ៥,៦ ប៊ីលានដុល្លារ នៅឆ្នាំនេះ ដោយសារតែកំណើនតម្លៃទូទាំងសកល ចំពេលដែលការផ្គត់ផ្គង់ចុះខ្សោយ។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីថ្ងៃសុក្រ។

ប្រធានសមាគមកាហ្វេ និងកាកាវវៀតណាម លោក Nguyen Nam Hai បានកត់សម្គាល់ថា ការកើនឡើងតម្លៃកាហ្វេពិភពលោកនាពេលថ្មីៗនេះ ក៏បានជំរុញឱ្យតម្លៃក្នុងស្រុកកើនឡើងផងដែរ។
លោកបានពន្យល់ថា ខណៈដែលតម្លៃអាចនឹងប្រែប្រួលនៅពេលរដូវប្រមូលផលធំរបស់វៀតណាមចាប់ផ្ដើមនៅខែក្រោយ។ យ៉ាងណាមិញ តម្លៃកាហ្វេរំពឹងថានឹងនៅតែបន្តខ្ពស់ជាងឆ្នាំមុន ដោយសារតែប្រទេសដែលផលិតកាហ្វេធំៗផ្សេងទៀត មិនទាន់ឈានចូលដល់រដូវប្រមូលផលរបស់ពួកគេ។

បើតាម VnExpress អាជីវករបានរាយការណ៍ថា តម្លៃបាននឹងកំពុងឡើងថ្លៃមុនរដូវប្រមូលផលឆ្នាំ ២០២៤-២០២៥ ដែលធ្វើឱ្យកសិករថ្លឹងថ្លែងការសម្រេចចិត្តលក់គ្រាប់កាហ្វេរបស់ពួកគេភ្លាមៗ ឬរក្សាស្កុករបស់ខ្លួន ដោយសង្ឃឹមថាវានឹងឡើងថ្លៃបន្ថែមទៀត។
គួរគូសបញ្ជាក់ថា ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២៤ វៀតណាមបាននាំចេញកាហ្វេប្រមាណ ១,២ លានតោនដោយទាញយកចំណូលបានប្រមាណ ៥ ប៊ីលានដុល្លារ។ បើគិតពីបរិមាណ ការនាំចេញកាហ្វេរបស់វៀតណាមធ្លាក់ចុះ ១៣,៥ ភាគរយ ប៉ុន្តែតម្លៃវិញ កើនកប់ពពករហូតដល់ ៣៨,១ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ