ព័ត៌មានអន្ដរជាតិ
អំឡុងសង្រ្គាមជាមួយអ៊ីរ៉ង់ យោធាអាមេរិកផឹកកាហ្វេជាង៣.៦លានលីត្រ និងភេសជ្ជៈប៉ូវកម្លាំងពីរលានកំប៉ុង
ឧត្តមសេនីយ៍កំពូលសហរដ្ឋអាមេរិក បានបង្ហាញឱ្យដឹងថា ទាហានរបស់ខ្លួនបានផឹកកាហ្វេប្រហែល ៣.៦ លានលីត្រនិងភេសជ្ជៈប៉ូវកម្លាំងពីរលានកំប៉ុង អំឡុងពេលប្រតិបត្តិការរយៈពេលប្រាំមួយសប្តាហ៍នៃជម្លោះជាមួយអ៊ីរ៉ង់។
លោក Dan Caine ប្រធានអគ្គសេនាធិការចម្រុះថ្លែងនៅថ្ងៃទី៨ខែមេសាថា៖ « យើងបានទទួលទានអាហារជាង ៦លានដង ហើយតាមការប៉ាន់ស្មានរបស់ខ្ញុំ យើងផឹកកាហ្វេប្រហែល ៣.៦ លានលីត្រនិងភេសជ្ជៈប៉ូវកម្លាំងពីរលានកំប៉ុង។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំមិននិយាយថានេះជាបញ្ហាទេ»។

យោងតាមសារព័ត៌មាន CBS និង The Independent ផ្សាយថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ កាហ្វេចំនួន ៣.៦លានលីត្រខាងលើ ស្មើនឹង ៧.៦ លានកែវ។
គួរបញ្ជាក់ថាសហរដ្ឋអាមេរិកដាក់ពង្រាយយោធានៅមជ្ឈិមបូព៌ាចំនួន ៤០ ០០០ ទៅ ៥០ ០០០ នាក់ឈរជើងនៅទូទាំងតំបន់។
ការសិក្សាមួយក្នុងឆ្នាំ ២០១៩ ដោយផ្អែកលើការឆ្លើយតបជាង ២៦ ០០០ ពីយោធាអាមេរិកដែលកំពុងបំពេញកាតព្វកិច្ច មាន ៨៧ភាគរយនៃអ្នកឆ្លើយតប និយាយថាពួកគេកំពុងប្រើប្រាស់ផលិតផលដែលមានជាតិកាហ្វេអ៊ីនយ៉ាងហោចណាស់មួយប្រភេទក្នុងមួយសប្តាហ៍។ ការសិក្សានេះរកឃើញថា៖ « កាហ្វេគឺជាភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនពេញនិយមបំផុតរបស់យោធាអាមេរិក ដោយ ៦៨ភាគរយនៃអ្នកឆ្លើយតបបានប្រើប្រាស់ផលិតផលកាហ្វេ។ ចំណែកភេសជ្ជៈប៉ូវកម្លាំងគឺជាជម្រើសរបស់យោធាចំនួន ២៩ភាគរយ»។
មិនតែប៉ុណ្ណោះ ទាហានដែលបំពេញកាតព្វកិច្ចប្រយុទ្ធច្រើនតែងតែប្រើប្រាស់ផលិតផលផ្ទុកជាតិកាហ្វេអ៊ីនច្រើន ជាពិសេសកាហ្វេនិងភេសជ្ជៈប៉ូវកម្លាំង។
ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី៨ ខែមេសា ឧត្តមសេនីយ៍ លោក Caine លើកឡើងថាយោធាអាមេរិកបានវាយប្រហារគោលដៅជាង ១៣ ០០០កន្លែងក្នុងប្រទេសអ៊ីរ៉ង់៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


