សេដ្ឋកិច្ច
ទូរថភ្លើងថ្មី ៦០ គ្រឿង ក្នុងចំណោម ២២១ គ្រឿងដែលក្រុមហ៊ុន Royal Railway បញ្ជាទិញពីចិន បានដឹកមកដល់កំពង់ផែព្រះសីហនុ
ទូរថភ្លើងថ្មីចំនួន ៦០ គ្រឿង ក្នុងចំណោម ២២១ គ្រឿងដែលក្រុមហ៊ុន Royal Railway ដែលបញ្ជាទិញពីប្រទេសចិនបានដឹកមកដល់កំពង់ផែខេត្តព្រះសីហនុនៅយប់ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៤។

ការនាំចូលបន្ថែមនៃទូរថភ្លើងដឹកទំនិញថ្មីនេះនឹងជួយជំរុញបន្ថែមនូវសមត្ថភាពសេវាកម្មរបស់ក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ក្នុងការបំពេញតម្រូវការសេវាកម្មផ្នែកដឹកជញ្ជូនដែលកំពុងកើនឡើង ក៏ដូចជាសម្រួលដល់ការដឹកជញ្ជូនទំនិញ និងមានប្រសិទ្ធភាពសម្រាប់អាជីវកម្មទូទាំងប្រទេស។ ទូរថភ្លើងនឹងដាក់ឱ្យដំណើរការភ្លាមៗ បន្ទាប់ពីធ្វើការត្រួតពិនិត្យទៅលើប្រព័ន្ធហ្រ្វាំង និងប្រព័ន្ធសុវត្ថិភាពផ្សេងៗ។
សូមបញ្ជាក់ថា ការមកដល់នៃទូរថភ្លើងដឹកទំនិញទាំង ៦០ គ្រឿងនេះជាការចាប់ផ្តើមប៉ុណ្ណោះនៃការអភិវឌ្ឍបន្ថែមតាមចក្ខុវ័ស័យរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ។ ទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងគឺជាផ្នែកទីមួយនៃការបញ្ជាទិញសរុប ២២១គ្រឿង។

ការមកដល់នៃផ្នែកទីពីរដែលមានចំនួន ៣៥ គ្រឿងរំពឹងថានឹងមកដល់ក្នុងសប្តាហ៍ទី២-៣ ខែធ្នូ ឆ្នាំ ២០២៤ បន្ទាប់មកការដឹកជញ្ជូន ៤៥ គ្រឿងទៀតដែលគ្រោងនឹងដាក់ក្នុងខែមករា ឆ្នាំ ២០២៥ និងបន្តមកដល់ជាបន្តបន្ទាប់ទៀតនៅប៉ុន្មានខែបន្ទាប់៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


