សេដ្ឋកិច្ច
ក្រុមហ៊ុនរ៉ូយ៉ាល់ រ៉េលវេ បញ្ជាទិញទូរថភ្លើង ១៥ គ្រឿង បន្ថែមទៀត
ក្រុមហ៊ុន Royal Railway ដែលជាផ្នែកមួយនៃ Royal Group បានបញ្ជាទិញនូវទូរថភ្លើងដឹកទំនិញចំនួន១៥គ្រឿង កង់រថភ្លើងចំនួន ១៥០ឈុត គ្រឿងបន្លាស់ និងគ្រឿងបរិក្ខាជាច្រើនដើម្បីពង្រឹងនូវសេវាកម្មឱ្យកាន់តែមានប្រសិទ្ធភាព មានសុវត្ថិភាព ទាន់ពេលវេលា ជូនដល់អតិថិជន។

រថភ្លើងដឹកទំនិញទាំងនេះត្រូវបានដឹកមកដោយកប៉ាល់ ហើយបច្ចុប្បន្នកំពុងស្ថិតក្រោមដំណើរការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើប្រព័ន្ធហ្រ្វាំង និងប្រព័ន្ធសុវត្ថិភាពផ្សេងៗ ដើម្បីធានាបាននូវស្តង់ដារខ្ពស់បំផុត មុនពេលដាក់អោយដំណើរការអាជីវកម្មជាផ្លូវការនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។
ការវិនិយោគនេះបង្ហាញពីភាពខិតខំប្រឹងប្រែងរបស់ ក្រុមហ៊ុនរ៉ូយ៉ាល់ រ៉េលវេ ក្នុងការពង្រឹងសមត្ថភាពដឹកជញ្ជូន និងកែលម្អគុណភាពសេវាកម្មឱ្យកាន់តែមានប្រសិទ្ធភាពកាន់តែខ្ពស់។ រថភ្លើងប្រភេទ Flat Top Wagon នេះត្រូវបានរចនាឡើងដោយមានលក្ខណៈពិសេសសម្រាប់ដឹកទំនិញប្រភេទចម្រុះមិនថាជាប្រភេទទូកុងទ័ន័រ ទំនិញដាក់ផ្ទាល់លើទូរថភ្លើង ឬស៊ីទែនប្រេងសាំង ហ្គាស ខ្សាច់ និងទំនិញផ្សេងៗទៀត។

លោក John Guiry ប្រធាននាយកដ្ឋានប្រតិបត្តិការរបស់ Royal Railway បានមានប្រសាសន៍ថា៖ «ការណែនាំរថភ្លើងថ្មីនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់យើងក្នុងការពង្រឹងសមត្ថភាពដឹកជញ្ជូន និងឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងរបស់អតិថិជន។ យើងរំពឹងថា វានឹងជួយកាត់បន្ថយពេលវេលាដឹកជញ្ជូន និងបង្កើនប្រសិទ្ធភាពដំណើរការរបស់យើងឱ្យកាន់តែប្រសើរ»។
កាលពីដំណាច់ឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥នេះ ក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េលវេ បាននាំចូលនូវទូរថភ្លើងដឹកចំនួន ១៤០គ្រឿងរួចមកហើយពីប្រទេសចិន ហើយបច្ចុប្បន្នកំពុងដាក់ដំណើរការយ៉ាងសកម្មជូនដល់អតិថិជនដែលប្រើប្រាស់សេវាកម្មដឹកជញ្ជូនតាមរយៈផ្លូវដែក។
ក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េលវេ បានប្តេជ្ញាចិត្តក្នុងការបន្តផ្តល់នូវសេវាកម្មអោយកាន់តែល្អជូនដល់អតិថិជនទាំងអស់ និងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា៕



-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


