ព័ត៌មានជាតិ
ប.ស.ស ផ្សព្វផ្សាយ“គោលការណ៍បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម” ដល់ម្ចាស់សហគ្រាស
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស) បានផ្សព្វផ្សាយស្ដីពី “គោលការណ៍បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម” ជូនដល់តំណាងម្ចាស់អាជីវកម្មដែលមានទីតាំងនៅផ្សារទំនើបជីបម៉ុង ២៧១ មេហ្គា ម៉ល ដែលមានការចូលរួមសរុបប្រមាណជា ១៥០ នាក់។

ថ្លែងក្នុងពិធីផ្សព្វផ្សាយស្ដីពី “គោលការណ៍បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម” កាលពីរសៀលថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៤ លោក គឹម កែវរស្មី អគ្គនាយករង ប.ស.ស តំណាង លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ពិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន យល់ដឹងកាន់តែច្បាស់អំពីគោលការណ៍បទប្បញ្ញត្តិច្បាប់ស្ដីពីរបបសន្តិសុខសង្គម ជាពិសេសការពង្រឹងការអនុវត្តច្បាប់ចំពោះសហគ្រាស គ្រឹះស្ថានដែលមិនគោរពកាតព្វកិច្ចរបស់ខ្លួនក្នុងការចុះបញ្ជីជាមួយ ប.ស.ស ការមិនបង់ភាគទានតាមលក្ខខណ្ឌកំណត់ ការលាក់ប្រាក់បៀវត្សរ៍ ឬ ចំនួនកម្មករ-និយោជិត កំពុងបំពេញការងារ ដែលធ្វើឱ្យបាត់បង់អត្ថប្រយោជន៍បុគ្គលិករបស់ខ្លួន។

នាឱកាសនោះដែរ មន្ត្រីជំនាញ ប.ស.ស បានធ្វើបទបង្ហាញអំពីអត្ថប្រយោជន៍ផ្សេងៗ នៃរបបសន្តិសុខសង្គម ដែលមានក្នុងផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន និងប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលផ្ដល់ជូនសមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះ ដើម្បីឱ្យបុគ្គលិក ឬ និយោជិតរបស់ខ្លួន ទទួលបានអត្ថប្រយោជន៍នៅពេលចុះឈ្មោះពួកគាត់ចូលជាសមាជិក ប.ស.ស៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


