ជីវិតកម្សាន្ដ
លោក មូន ម៉ារ៉ា ប្តេជ្ញាបម្រើជាតិមាតុភូមិឲ្យអស់ពីលទ្ធភាព ក្រោយទទួលបានមេដាយការងារ
ម្ចាស់បទ “កាដូឥតន័យ” លោក មូន ម៉ារ៉ា និនាមជាអគ្គលេខាធិការសហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា បានប្រកាសប្តេជ្ញាបម្រើជាតិមាតុភូមិឲ្យអស់ពីលទ្ធភាព ក្រោយទទួលបានមេដាយការងារថ្នាក់មាសពីរាជរដ្ឋាភិបាលកម្ពុជា។


តារាចម្រៀងដែលមានឈ្មោះពិតលោក ម៉ារ៉ា សុជាតិហៅ មូន ម៉ារ៉ា បានសម្តែងក្តីរំភើបនិងមោទនភាពបន្ទាប់ពីលោកទើបទទួលបានប្រកាសនីយប័ត្រឥស្សរិយយសការងារ មេដាយការងារថ្នាក់មាសដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិ។ លោកអះអាងថា ខ្លួននឹងបន្តខិតខំបន្តទៀតក្នុងការបម្រើជាតិមាតុភូមិ។
លោក មូន ម៉ារ៉ាបានលើកឡើងថា “ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រមុខរាជរដ្ឋាភិបាលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រគល់នូវប្រកាសនីយប័ត្រឥស្សរិយយសការងារមេដាយការងារថ្នាក់មាស ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិនាពេលកន្លងមក ដល់រូបខ្ញុំនាពេលនេះ”។
លោក មូន ម៉ារ៉ា បាបញ្ជាក់ថាលោកពិតជាមានសេច ក្តីរំភើបរីករាយនិងមានកិត្តិយសណាស់ ហើយលោកនឹង ប្តេជ្ញាបម្រើជាតិមាតុភូមិឲ្យអស់ពីលទ្ធភាពបន្តទៅមុខទៀត។ ទោះបីជាយ៉ាងណាលោក មូន ម៉ារ៉ាថ្មីៗនេះក៏មានព័ត៌មានលេចឭមិនល្អថាលោកបានកាត់ឬកិបកេងលុយកីឡាករ-កីឡាការិនីជម្រើសជាតិ ពិសេសលុយប្រាក់រង្វាន់កំឡុងពេលប្រកួតជាដើម។ ប៉ុន្តែដំណឹងនេះ មិនត្រូវបានបញ្ជាក់ឬបកស្រាយពីលោក មូន ម៉ារ៉ា នោះទេ។

គួរកត់សម្គាល់ថា ម្ចាស់បទ “កាដូគ្មានន័យ” លោក មួន ម៉ារ៉ា ត្រូវបានទស្សនិកជនមើលឃើញថា មកទល់ពេលនេះលោកបានឃ្លាតឆ្ងាយពីអាជីពសិល្បៈ មានរយៈពេលយូឆ្នាំមកហើយ ក្រោយតារាប្រុសរូបនេះ បានសម្ងំសាងសុខភមង្គលគ្រួសារយ៉ាងមានសេចក្តីសុខ និងក្តៅក្តៅបំផុតក្រោយពេលរៀបអាពាហ៍ពិពាហ៍ជាច្រើនឆ្នាំកន្លងទៅ៕ អត្ថបទ៖ ចាន់រ៉ា
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


