ជីវិតកម្សាន្ដ
ម្ចាស់បទ “កាដូឥតន័យ” មូន ម៉ារ៉ា សារភាពស្រឡាញ់ភរិយាកាន់តែខ្លាំងជាងមុនថ្ងៃខួបអាពាហ៍ពិពាហ៍
ម្ចាស់បទ “កាដូគ្មានន័យ” លោក មូន ម៉ារ៉ា ត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថា មកទល់ពេលនេះលោកបានឃ្លាតឆ្ងាយពីអាជីពសិល្បៈមានរយៈពេលយូរឆ្នាំមកហើយក្រោយតារាប្រុសរូបនេះបានសម្ងំសាងសុខភមង្គលគ្រួសារយ៉ាងមានសេចក្តីសុខ និងក្តៅក្តៅបំផុតក្រោយពេលរៀបអាពាហ៍ពិពាហ៍ជាច្រើនឆ្នាំកន្លងទៅ។

ជាការពិតរឿងរ៉ាវនៃការសាងជីវិតគ្រួសាររបស់លោក មូន ម៉ារ៉ា ទស្សនិកជនតែងសរសើរថារវាងលោក និងភរិយា គឺបានសារភាពស្មោះត្រង់ហើយក៏រក្សាគ្រួសារមួយនេះប្រកបដោយភាពកក់ក្ដៅ ព្រោះបើគិតមកដល់ពេលនេះ មូន ម៉ារ៉ា និងភរិយាបណ្ដូលចិត្តបានរួមរស់ជាប្ដីប្រពន្ធអស់រយៈពេល ៩ឆ្នាំមកហើយដែរ។
ដោយឡែកងាកមកមើលកាលថ្មីៗនេះតារាចម្រៀងលោក មូន ម៉ារ៉ា បានបញ្ចេញរូបភាពអមដោយខ្លឹម សារអបអរខួបអាពាហ៍ពិពាហ៍របស់លោកជាមួយភរិយាយ៉ាងផ្អែមល្ហែម និងមានអត្ថន័យក្នុងនោះលោកសារភាពថា ខ្លួនស្រឡាញ់ភរិយាកាន់តែខ្លាំងជាងមុន។ លោកលើកឡើងថា រីករាយខួបអាពាហ៍ពិពាហ៍ ៩ ឆ្នាំរបស់យើងទាំង ២សូម ឲ្យយើងកាន់តែស្រឡាញ់គ្នា យល់ចិត្តគ្នាលើកលែងអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកគ្រប់រឿងរ៉ាវ និងមានចិត្តដូចគ្នាជានិច្ច។

លោក មូន ម៉ារ៉ា បានបន្ថែមទៀតថា “លឿនណាស់ ៩ ឆ្នាំមួយភ្លែតខ្ញុំចាំបានថា ថ្ងៃ០១ ខែមីនា ឆ្នាំ២០២១៥ ខ្ញុំបានរៀបការជាមួយស្រីក្មេងនៅក្រុងព្រះសីហនុម្នាក់ ឈ្មោះ អេង អ៊ីតា ហើយពេលនេះម្នាក់នោះនៅតែក្មេងថែមទាំងបង្កើតបានក្មេងប្រុសម្នាក់- ស្រីម្នាក់គួរឲ្យស្រឡាញ់សម្រាប់ខ្ញុំទៀតផង ៩ឆ្នាំ កូន ២ ស្រឡាញ់គ្នាកាន់តែខ្លាំងជាងមុនរីករាយខួបអាពាហ៍ពិពាហ៍នៃយើងហើយបន្តជាមួយគ្នារហូតទៅ”។
គួរបញ្ជាក់ថា លោក មូន ម៉ារ៉ា ថ្វីត្បិតអាជីពសិល្បៈរបស់លោកនាពេលកន្លងមកស្ទើបាត់មុខទាំងស្រុងក្រោយពេលដាក់ខ្លួនចូលប្រឡូកលើវិស័យមួយនេះយ៉ាងជោគជាំតាំងពីអំឡុងឆ្នាំ២០០០ យ៉ាងក្តី ប៉ុន្តែសម្រាប់ប្រជាប្រិយភាព និងការគាំទ្រតារាប្រុសរូបនេះបច្ចុប្បន្ននូវតែរក្សាបានមិនចាញ់គ្រាដែលលោកកំពុងល្បីឈ្មោះនោះឡើយ។

ប្រាកដណាស់ទោះបីជាកន្លងមកស្ងប់ស្ងាត់ពីសិល្ប:មួយរយៈតែតារាចម្រៀងប្រុសលោក មូន ម៉ារ៉ា ហាក់នៅតែមិនទាន់ទៅណាឆ្ងាយពីវិស័យមួយនេះទេ។ ជារឿយៗគេតែងឃើញលោកបញ្ចេញស្នាដៃបទចម្រៀងថ្មីៗនៅលើបណ្តាញសង្គមពិសេសគឺលោកនៅតែបង្ហាញឆន្ទៈវិលចូលវិស័យចម្រៀងវិញ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


