ព័ត៌មានជាតិ
កម្ពុជា-ចិននឹងបន្តពង្រីកការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនឱ្យកាន់តែទូលំទលាយ
ទេសាភិបាល ធនាគារជាតិនៃកម្ពុជាលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល បានស្នើដល់ភាគីចិនបន្តពង្រីកការតភ្ជាប់នៃការទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយបន្ថែមទៀតដើម្បីគាំទ្រដល់ការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងវិស័យទេចរណ៍។

ការលើកឡើងបែបនេះរបស់លោកស្រីបណ្ឌិត ជា សិរីធ្វើឡើងកាលពីថ្ងសទី៩ ខែធ្នូនេះក្នុងជំនួបជាមួយលោកឯកអគ្គរដ្ឋទូត Wang Wenbin នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។
លោកស្រី ទេសាភិបាល បានមានប្រសាសន៍ថា ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការល្អលើវិស័យហិរញ្ញវត្ថុ ខណៈធនាគារជាតិនៃកម្ពុជា ជាមួយ ធនាគារកណ្តាលចិន គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុចិន និងក្រុមហ៊ុនចិនមួយចំនួន ព្រមទាំងបានលើកឡើងថា ដើម្បីជំរុញវិស័យពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ប្រព័ន្ធទូទាត់ឆ្លងដែនត្រូវបានតភ្ជាប់ ជាពិសេស ប្រតិបត្តិការទូទាត់ផ្ទាល់ដោយប្រើប្រាស់រូបិយវត្ថុជាតិនៃប្រទេសទាំងពីរ។
លោកស្រីបណ្ឌិត ទេសាភិបាលបានលើកឡើងថា៖«ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ ទេសចរចិនអាចប្រើប្រាស់កម្មវិធីទូស័ព្ទដៃក្នុងការទូទាត់នៅកម្ពុជាតាមឃ្យូអរកូដ។
លោកស្រីបណ្ឌិតបានស្នើសុំការគាំទ្រពីភាគីចិនក្នុងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនរបស់ចិន ដើម្បីបន្ថែមភាពងាយស្រួល និងផ្តល់ជាជម្រើសក្នុងការទូទាត់ឆ្លងដែន ដែលជាផ្នែកមួយក្នុងការទាក់ទាញវិនិយោគិន ការធ្វើធុរកិច្ច ពាណិជ្ជកម្ម និងទេសចរចិនផងដែរ។

លោកឯកអគ្គរដ្ឋទូត Wang Wenbin បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដែកថែបនៃប្រទេសទាំងពីរលើគ្រប់វិស័យ ជាពិសេស កិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុដ៏ល្អរវាងប្រទេសទាំងពីរ។ លោកទ្រលើការបន្តការតភ្ជាប់ប្រព័ន្ធទូទាត់រវាងប្រទេសទាំងពីរ ដើម្បីសម្រួលដល់ការទូទាត់ឆ្លងដែន និងពង្រឹកទំហំពាណិជ្ជកម្ម ស្របតាមចក្ខុវិស័យរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។
កាលពីថ្ងៃទី ២២ ខែវិច្ឆិកា នេះ ធនាគារចិន បានដាក់ឱ្យដំណើការនូវធនាគារទូទាត់ប្រាក់យ៉ន់(RMB Clearing Bank) ជាផ្លូវការនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍រវាងប្រជាជាតិទាំងពីរ។
លោកស្រី Zhong Jie ទីប្រឹក្សាស្ថានទូតចិនប្រចាំនៅកម្ពុជា បានមានប្រសាសន៍នៅក្នុងកម្មវិធីនោះថា ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជារយៈពេល ១២ ឆ្នាំជាប់គ្នា។ យោងតាមស្ថិតិរបស់ចិន ពាណិជ្ជកម្មទ្វេភាគីពីខែមករា និងខែតុលាឆ្នាំនេះឈានដល់ ១៤,៤ ពាន់លានដុល្លារ កើនឡើង ១៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោកស្រីបន្តថា ការនាំចូលរបស់ប្រទេសចិនពីប្រទេសកម្ពុជាបានកើនឡើង ២០% ពីមួយឆ្នាំទៅមួយឆ្នាំ។ ស្ថិតិកម្ពុជាក៏បង្ហាញដែរថា ចិនជាប្រភពវិនិយោគបរទេសធំបំផុតរបស់កម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ចាប់ពីខែមករាដល់ខែតុលាឆ្នាំនេះ សហគ្រាសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគនៅកម្ពុជាដែលមានតម្លៃជិត៣ពាន់លានដុល្លាររួចទៅហើយ។
លោកស្រីថា៖«ការបង្កើតនូវធនាគារទូទាត់ប្រាក់យ៉ន់នេះ នឹងជួយសម្រួលដល់ការប្រើប្រាស់ប្រាក់យ៉ន់សម្រាប់សហគ្រាស និងស្ថាប័នហិរញ្ញវត្ថុនៃប្រទេសទាំងពីរសម្រាប់ប្រតិបត្តិការឆ្លងព្រំដែន។ វានឹងជួយទាក់ទាញភ្ញៀវទេសចរចិនមកកម្ពុជាកាន់តែច្រើន ហើយដើរតួនាទីជាវិជ្ជមានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរ»៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


