សេដ្ឋកិច្ច
ចិននៅតែជាដៃគូដោះដូរពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ខណៈទំហំទឹកប្រាក់កើនឡើងជាង ៧ ពាន់លានដុល្លារ
ចិននៅតែជាដៃគូដោះដូរពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ខណៈទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាននូវទឹកប្រាក់ជាង ៧ ពាន់លានដុល្លារ នៅក្នុងរយៈពេល ៤ ខែ (មករា-មេសា) ២០២៦ កើនឡើង ២៦% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៥ ក្នុងនោះកម្ពុជានាំចេញទៅចិន មានតម្លៃ ៥៨៣ លានដុល្លារ កើនឡើង ២១,៨% ចំណែកឯចិន នាំចូលមកវិញមានតម្លៃ ៦,៥៨ ពាន់លានដុល្លារ កើនឡើង ២៦,៤%។ កម្ពុជាមានឱនភាពពាណិជ្ជកម្មជាមួយចិនប្រមាណ ៦ ពាន់លានដុល្លារ។ នេះបើយោងតាមអគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា៖ «ពាណិជ្ជកម្មកម្ពុជា-ចិន នៅតែមានភាពល្អប្រសើរ ការធ្វើពាណិជ្ជកម្មតែងតែមានឱនភាព សម្រាប់ប្រទេសនាំចូលពីចិនច្រើន ហើយនាំចេញទៅចិនតិច ដូច្នេះសួរថា តើយើងនាំចូលច្រើនយើងខាតអត់ តាមពិតជាង ៣០ ឆ្នាំ កន្លងមកនេះ សេដ្ឋកិច្ចកម្ពុជា ការនាំចូលច្រើនជាងការនាំចេញរហូត ប៉ុន្តែកំណើនសេដ្ឋកិច្ច នៅតែល្អប្រសើរ នៅតែរីកចម្រើន»។
អ្នកឧកញ៉ា លឹម ហេង បន្ថែមថា កម្ពុជាកំពុងត្រូវការវត្ថុធាតុដើម ជាពិសេសពីចិន និងបណ្ដាប្រទេសមួយចំនួនទៀត ដើម្បីកែច្នៃផលិត នាំចេញទៅសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក។

អ្នកឧកញ៉ា លឹម ហេង បន្ថែមថា៖ «យើងនាំចូលច្រើនមែន តែយើងផលិតកែច្នៃរួច យើងនាំចេញក៏យើងបានចំណេញច្រើនទៀតដែរ បានយើងចេះតែនាំចូលច្រើន ហើយនាំចេញក៏នៅតែកើន ត្បិតតែនាំចេញបានតិចជាងការនាំចូលមែន តែកុំភ្លេចថា ប្រទេសយើងមិនមែនជាប្រទេសផលិតវត្ថុធាតុដើមទេ យើងកំពុងត្រូវការវត្ថុធាតុដើមពីបណ្ដាប្រទេសមួយចំនួន»។
ប្រភេទទំនិញកម្ពុជានាំចេញទៅប្រទេសចិនភាគច្រើន គឺជាផលិតផលកសិកម្ម គ្រឿងសង្ហារឹម គ្រឿងអលង្ការ និងផលិតផលវាយនភណ្ឌ។
ចំណែកទំនិញនាំចូលមកវិញដូចជា វត្ថុធាតុដើមសម្រាប់រោងចក្រ សហគ្រាស ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ អាហារ ភេសជ្ជៈ រថយន្ត គ្រឿងម៉ាស៊ីន គ្រឿងសំណង់ គ្រឿងអគ្គិសនី អេឡិចត្រូនិក។

យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបាននូវទំហំទឹកប្រាក់ ១៩,៧៣ ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅចិនមានតម្លៃ ១,៦៨ ពាន់លានដុល្លារ ធ្លាក់ចុះ ៣,៦៤% ចំណែកឯចិននាំចូលមកវិញ មានតម្លៃ ១៨ ពាន់លានដុល្លារ កើនឡើង ៣៤,២៩%។
របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ព្យាករថា វិស័យកម្មន្តសាល នឹងនៅតែជាក្បាលម៉ាស៊ីនកំណើនសំខាន់របស់សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២៦ ខណៈដែលទិន្នផលឧស្សាហកម្មត្រូវបានរំពឹងថា នឹងកើនឡើង ៧,៣% ដោយសារការបញ្ជាទិញសម្លៀកបំពាក់ច្រើនគួរសម និងកំណើននៃការរួមចំណែកពីវិស័យកម្មន្តសាលក្រៅពីវាយនភណ្ឌ ដែលរួមមានគ្រឿងបង្គំអគ្គិសនី សំបកកង់ និងគ្រឿងសង្ហារឹម៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


