សេដ្ឋកិច្ច
វិនិយោគិនចិន-កម្ពុជាចាប់ដៃគ្នាជំរុញឧស្សាហកម្ម ៤.០ និងផ្គត់ផ្គង់ថេប្លេតតម្លៃសមរម្យមកកាន់ទីផ្សារកម្ពុជា
កម្ពុជាស្វាគមន៍ចំពោះផែនការវិនិយោគរបស់ក្រុមហ៊ុន KH HAITECH ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាវិនិយោគរួមគ្នារវាងវិនិយោគិនក្នុងស្រុក និងចិន គ្រោងនឹងបង្កើតនូវមូលដ្ឋានផលិតកម្មក្នុងការជំរុញឧស្សាហកម្ម ៤.០ ដើម្បីចូលរួមនចំណែកអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យា ដែលជាការរួមចំណែក្នុងការបោះជំហ៊ានឆ្ពោះទៅការចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួចនាពេលដ៏ខ្លីខាងមុខ។

ការបង្ហាញនូវផែនការនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៩ ខែមករា ក្នុងជំនួបរវាងហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយនឹងតំណាងក្រុមហ៊ុនដឹកនាំដោយអ្នកឧកញ៉ា សំ សុខនឿន និង លោក Dennis Lye Ngaic Seong ស្ថាបនិកក្រុមហ៊ុន នៅទីស្តីការក្រសួង។
អ្នកឧកញ៉ា សំ សុខនឿន បានលើកឡើងថា ក្រុមហ៊ុន KH HAITECH ត្រូវបានបង្កើតឡើងជាការវិនិយោគរួមទុនរវាងសហគ្រាសកម្ពុជា និងដៃគូពីប្រទេសចិន និងសិង្ហបុរី ដោយគ្រោងបង្កើតម៉ាកយីហោខ្មែរ។
ជាមួយគ្នានោះដែរ លោក Dennis Lye Ngaic Seong ស្ថាបនិក និងនាយករបស់ក្រុមហ៊ុននេះ បានបន្ថែមថា ក្រុមហ៊ុនកំពុងសិក្សាទីតាំងមួយចំនួន សម្រាប់បង្កើតមូលដ្ឋានផលិតកម្ម និងបានបញ្ជាក់ថា សេវាប្រើប្រាស់ចាំបាច់ ពិសេសថាមពលអគ្គិសនី គឺជាកត្តាសំខាន់ក្នុងការជ្រើសរើសទីតាំងវិនិយោគ។

លោក ហែម វណ្ណឌី បានស្វាគមន៍គម្រោងនេះ និងបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការគាំទ្រវិនិយោគិន ដោយគាំទ្រដំណើរការបង្កើតរោងចក្រ ការអនុម័តប្លង់បច្ចេកទេសរោងចក្រ ការចេញប្រកាសដំណើរការរោងចក្រ ស្តង់ដារ ការការពារកម្មសិទ្ធិឧស្សាហកម្ម និងសេវាមន្ទីរពិសោធន៍ជាដើម។
បើតាមលោករដ្ឋមន្រ្តីបានបង្ហាញពីបំណងអភិវឌ្ឍរោងចក្រដែលស្វ័យប្រវត្តិកម្មខ្ពស់ និងមានសមត្ថភាពផ្លាស់ប្ដូរតាមតម្រូវការ ព្រមទាំងផ្គត់ផ្គង់ថេប្លេត (tablet) តម្លៃសមរម្យសម្រាប់ទីផ្សារកម្ពុជា ពិសេសសម្រាប់សិស្សនិស្សិត និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចពង្រីកលទ្ធភាពប្រើប្រាស់ឧបករណ៍ឌីជីថល និងសិក្សាតាមប្រព័ន្ធអនឡាញកាន់តែទូលំទូលាយ។

លោកហែម វណ្ណឌី ក៏បានអញ្ជើញ ក្រុមហ៊ុន KH HAITECH ចូលរួមតាំងបង្ហាញផលិតផល បច្ចេកវិទ្យា និងដំណោះស្រាយរបស់ខ្លួននៅក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ ២៨ ខែមីនា ឆ្នាំ២០២៦ ដែលជាវេទិកាសម្រាប់ផ្សារភ្ជាប់នវានុវត្តន៍ករ ផលិតករ ឧស្សាហករ និងអ្នកប្រើប្រាស់បច្ចេកវិទ្យានៅកម្ពុជា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


