Connect with us

សេដ្ឋកិច្ច

​ការ​ដោះដូរ​ទំនិញ​កម្ពុជា-ចិន ​សម្រេច​បានជិត​ ​២ ​ពាន់​លាន​ដុល្លារ​ នៅខែមករា

បានផុស

នៅ

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ចិន​ សម្រេច​បាននូវទំហំ​ទឹកប្រាក់ ១,៩ ​ពាន់លានដុល្លារ នៅក្នុងខែមករា ឆ្នាំ ២០២៦ ​កើន​ឡើង​ ២២,៥% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ​ក្នុង​នោះ​កម្ពុជា​នាំចេញ ទៅចិនសម្រេចបាន ១៦៤ លានដុល្លារ កើនឡើងជិត ៦០% ចំណែកឯចិននាំចូលមកវិញ មានតម្លៃ ១,៧ ពាន់លានដុល្លារ កើនជិត ២០%។ នេះបើយោង​តាមទិន្នន័យរបស់​អគ្គនាយកដ្ឋានគយ ​និង​រដ្ឋាករ​កម្ពុជា ​(GDCE)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រភេទទំនិញ​កម្ពុជា​នាំ​ទៅ​ប្រទេស​ចិនភាគច្រើនគឺជាផលិតផលកសិកម្ម ​គ្រឿង​សង្ហារឹម ​គ្រឿង​អលង្ការ ​និង​ផលិតផល​វាយ​នភណ្ឌ។

ចំណែក​ទំនិញនាំ​ចូលមកវិញ​ដូចជា ​វត្ថុធាតុដើម​សម្រាប់​រោងចក្រ ​សហគ្រាស ផលិត​ផលប្រើ​ប្រាស់​ប្រចាំថ្ងៃ ​​អាហារ ភេសជ្ជៈ រថយន្ត គ្រឿង​ម៉ាស៊ីន គ្រឿង​សំណង់ គ្រឿងអគ្គិសនី អេឡិចត្រូនិក។

​អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា កម្ពុជាអនុវត្តនូវកិច្ច​ព្រម​ព្រៀង RCEP ​ធ្វើឱ្យពាណិជ្ជកម្មកម្ពុជា-ចិនកើនឡើង ​ខណៈកម្ពុជា ​ក៏មានកិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរីជាមួយចិន។ ​

​រាជរដ្ឋាភិបាល​កម្ពុជា ​នៅតែបោះ​ជំហាន​តាមមា​គា​អភិវឌ្ឍន៍​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម ​ដោយ​បន្តធ្វើ​សមា​ហរណកម្មទៅក្នុង​សេដ្ឋកិច្ចតំបន់ និងពិភព​លោក និង​អភិក្រមពង្រឹង​ទីផ្សារ​ចាស់ ​ពង្រីក​ទីផ្សារ​ថ្មី និងបន្ត​អនុសាសន៍​កែទម្រង់រស់ ​មិនកែទម្រង់ស្លាប់ ​សំដៅលើក​កម្ពស់​អភិបាល​កិច្ចស្ថាប័ន ​ពង្រឹង​ប្រសិទ្ធភាពនៃការ​ផ្ដល់សេវា​សា​ធារណៈ ដើម្បីអភិវឌ្ឍន៍វិស័យ​ពាណិជ្ជកម្ម​។​

ការវិនិយោគរបស់ចិនបានបង្កើតការងារជាង ១ លានកន្លែង កំពុងចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងការពង្រីកពាណិជ្ជកម្មរវាងកម្ពុជាជាមួយចិន និងបណ្តាប្រទេសផ្សេងៗទៀត។

យោងតាមក្រសួងពាណិជ្ជកម្ម ​នៅក្នុងឆ្នាំ ​២០២៥ ​ទំហំពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ចិន ​សម្រេច​បាននូវទំហំទឹកប្រាក់​ ​១៩,៧៣ ​ពាន់​លានដុល្លារ​ ក្នុងនោះកម្ពុជា​នាំចេញ​ទៅ​​ចិន​មានតម្លៃ ​១,៦៨ ​ពាន់លានដុល្លារ ​ធ្លាក់ចុះ ៣,៦៤% ​ចំណែក​ឯ​ចិន​នាំ​ចូល​មកវិញ មាន​តម្លៃ ​១៨ ​ពាន់លានដុល្លារ ​កើនឡើង ៣៤,២៩%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម