Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ភ្លើងឆេះរទេះ ដាក់គ្រឿងចក្រកាយរៀបចំប្រព័ន្ធលូថ្មី

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ១០ ខែ​ធ្នូ ឆ្នាំ ២០២៤ នេះ អាជ្ញាធរ​សង្កាត់​ភ្លើង​ឆេះ​រទេះ ដឹកនាំ​ដោយ លោក ស៊ិន វុទ្ធី ចៅសង្កាត់ បាន​ដាក់​គ្រឿងចក្រ​កាយ​រៀបចំ​ដាក់​ប្រព័ន្ធ​លូ​ថ្មី​អម​សងខាង​ផ្លូវ ដើម្បី​សម្រួល​ចរន្ត​ទឹក​ហូរ ជៀសវាង​ជន់​លិច​នា​រដូវវស្សា។

លោក ស៊ិន វុទ្ធី ចៅសង្កាត់​ភ្លើង​ឆេះ​រទេះ បាន​ឱ្យ​ដឹង​ថា ដោយ​ឃើញ​បច្ចុប្បន្ន​កំណើន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ច្រើន ក៏ដូចជា ផ្ទះ​ល្វែង បុរី ជា​ដើម ដោយ​កង្វះ​នូវ​ប្រព័ន្ធ​លូ ទឹក​ហូរ​មិន​ទាន់ ខ្លាច​ជន់​លិច​នា​រដូវវស្សា ទើប​លោក​បាន​ស្នើ​សុំ​ដល់ លោក ចាន់ សុវណ្ណារ៉ា ជា​ម្ចាស់​ផ្ទះល្វែង ចាន់ សុវណ្ណារ៉ា នៅ​ទីតាំង​ភូមិ​ព្រៃរ​ងៀង សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ដើម្បី​រៀបចំ​ប្រព័ន្ធ​លូ​ថ្មី​ឡើង​វិញ សម្រួល​ការ​កកស្ទះ​ចរន្ត​ទឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ិន វុទ្ធី ចៅសង្កាត់ បាន​បន្ត​ទៀត​ថា ការ​កាយ​រៀបចំ​ដាក់​ប្រព័ន្ធ​លូ​ខាង​លើ​នេះ​នៅ​តាម​អម​បណ្ដោយ​ផ្លូវ​បេតុង​ធំ ជន្លង់​ម្លូ ស្ថិត​ក្នុង​ភូមិ​កប់​ភ្លុក និង​ភូមិ​ព្រៃរ​ងៀង សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ។

ជាមួយគ្នា​នេះ​ដែរ អាជ្ញាធរ បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​មូលដ្ឋាន សូម​មេត្តា​ជួយ​ថែរក្សា​ទុកដាក់​សំរាម និង​វេច​ខ្ចប់​ឱ្យ​បាន​ត្រឹមត្រូវ ជៀសវាង​បោះចោល​គ្មាន​សណ្ដាប់ធ្នាប់ បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន ហើរ​ចូល​ប្រព័ន្ធ​លូ បង្ក​ការ​កកស្ទះ​ចរន្តទឹក៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម