ព័ត៌មានជាតិ
មន្ទីរសុខាភិបាលរាជធានី៖ មិនត្រូវខ្លាចបិទទីតាំងអាជីវកម្មសុខាភិបាលខុសច្បាប់ទេ ព្រោះយើងមានច្បាប់ក្នុងដៃ
លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់មន្ត្រីស្រុកប្រតិបត្តិ អាជ្ញាធរសង្កាត់ ខណ្ឌព្រមទាំងបុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់ អាជ្ញាធរដែនដីខណ្ឌ សង្កាត់ទាំង១០៥ មិនត្រូវខ្លាចរឿងបិទទីតាំងអាជីវកម្មសុខាភិបាលណាដែលខុសច្បាប់នោះទេ ព្រោះយើងមានច្បាប់ក្នុងដៃ ហើយក៏មានការណែនាំពីថ្នាក់ដឹកនាំរួចហើយដែរ។

ការអំពាវនាវបែបនេះ បានធ្វើឡើងនារសៀលថ្ងៃទី១៨ធ្នូ ឆ្នាំ២០២៤ ខណៈអញ្ជើញក្នុងពិធីផ្សព្វផ្សាយការពង្រឹងនិយ័តកម្មសុខាភិបាល ក្រោមអធិបតីភាពលោក អ៊ឹមរ៉ន ហាស្សាន់ អភិបាលរងតំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោក ងី មានហេង បានឲ្យដឹងថា ស្ថិតិសេវាសុខាភិបាលឯកជនក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងរាជធានីភ្នំពេញខ្នាតតូចមានចំនួនសរុប ៣.៨៤៧ ទីតាំង ស្ថិតិឧិសថស្ថានឯកជនក្នុងខែវិច្ឆិកា មានចំនួន ១៨០៣កន្លែង អាគារលក់ឱសថបុរាណមាន៩២ទីតាំង។

លោកប្រធានមន្ទីរសុខាភិបាលបានអំពាវនាវដល់អាជ្ញាធរដែនដី បុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់ ត្រូវចាត់ការភ្លាមនៅពេលដឹងថា មូលដ្ឋាននោះបើកអាជីវកម្មលើវិស័យសុខាភិបាលដោយគ្មានច្បាប់អនុញ្ញាត ឬខុសច្បាប់។ លោកក៏បានអំពាវនាវដល់អាជ្ញាធរដែនដី បុគ្គលិកសុខាភិបាលត្រូវស្គាល់ទីតាំងអាជីវកម្មណាដែលខុសច្បាប់ ទីតាំងណាដែលស្របច្បាប់ដោយអនុវត្តតាមការណែនាំរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏ដូចប្រសាសន៍ណែនាំរបស់លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ដោយប្រាប់ឱ្យប្រធានមណ្ឌលសុខភាព សហការជាមួយអាជ្ញាធរដែនដី(ត្រូវចុះមើលផ្កា) មានន័យថា ត្រូវដឹងពីទីតាំងអាជីវកម្ម ផ្តល់សេវាសុខាភិបាលឯកជនទាំងអស់ក្នុងមូលដ្ឋានរបស់ខ្លួនទទួលខុសត្រូវ។

លោក អ៊ឹមរ៉ន ហាស្សាន់ មានប្រសាសន៍ថា អ្នកគ្មានវិជ្ជាជីវៈសុខាភិបាល មិនអាចផ្តល់សេវាសុខាភិបាលបានទេ បើប្រព្រឹត្ត នោះជាអំពើខុសច្បាប់។ កន្លងមកយើងបានទប់ស្កាត់សេវាសុខាភិបាលឯកជនខុសច្បាប់ជាហូរហែ ដូចជាបន្ទប់ពិគ្រោះព្យាបាលជំងឺខុសច្បាប់ មជ្ឈមណ្ឌលកែសម្ផស្សខុសច្បាប់ជាដើម។

លោកអភិបាលរងរាជធានីភ្នំពេញបានក្រើនរំលឹកដល់អស់លោក លោកស្រីអភិបាលរងខណ្ឌទាំង១៤សង្កាត់ទាំង១០៥ និងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលព្រមទាំងបុគ្គលិក សុខាភិបាលគ្រប់ជាន់ថ្នាក់ត្រូវត្រួតពិនិត្យឡើងវិញនូវមូលដ្ឋានសុខាភិបាលឯកជនទាំងអស់ដែលបានចែងក្នុងការណែនាំ និងផ្សព្វផ្សាយស្តីពីការពង្រឹងនិយ័តកម្មសុខាភិបាលឯកជននៅរាជធានីភ្នំពេញ៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ