សន្តិសុខសង្គម
ស្ពានអាកាស មរតកតេជោ ជាន់ទី១ បើកឲ្យដំណើរការបណ្តោះអាសន្នទាំងស្រុង
រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ធ្នូនេះ បានសម្រេចដាក់ឱ្យប្រើប្រាស់ស្ពានអាកាស «មរតកតេជោ» ជាន់ទី១ ទាំងស្រុងជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់លំហូរចរាចរណ៍របស់ប្រជាពលរដ្ឋ និងជួយកាត់បន្ថយការកកស្ទះនៅជុំវិញតំបន់នោះ ខណៈនៅផ្នែកមួយចំនួននៅខាងក្រោមស្ពានកំពុងដំណើរការសាងសង់យ៉ាងមមាញឹកនៅឡើយ។

សូមបញ្ជាក់ថា ស្ពានអាកាសជាន់ទី១នេះ គឺមានរង្វង់មូលនៅចំ ចំណុចកណ្តាល ដោយប្រសព្វខ្វាត់ខ្វែងជា៤ទិស ភ្ជាប់គ្នាពីមហាវិថីព្រះមុនីវង្ស មហាវិថីកងយោធពលខេមរភូមិន្ទ ( 271 ) មហាវិថីសម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ) និងតំបន់ក្បាលថ្នល់ ទៅច្បារអំពៅជាដើម។

អ្នកដំណើរបានបង្ហាញភាពរីករាយពេលបានប្រើប្រាស់សមិទ្ធផលថ្មីខាងលើនេះ ដោយស្ពាននេះបានជួយសម្រួលដល់ការធ្វើដំណើរទៅមករបស់ពួកគាត់បានលឿនរហ័សមិនចំណាយពេលយូរ និងអាចបញ្ចៀសបានពីការកកស្ទះដែលតែងបានរំខាន និងប៉ះពាល់ដល់ពេលវេលាធ្វើដំណើររបស់ពលរដ្ឋ។

អ្នកដំណើរបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ចំពោះការបន្តគិតគូរយកចិត្តទុកដាក់ក្នុងការកសាងសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋប្រើប្រាស់ ពិសេសស្ពានអាកាសមរតកតេជោនេះតែម្ដង។ ប្រជាពលរដ្ឋបានបញ្ជាក់ថា ប្រទេសមានសុខសន្តិភាព ទើបមានការអភិវឌ្ឍន៍ និងរីកចំរើនជាបន្តបន្ទាប់។

គួររំលឹកថា ស្ពានអាកាស “មរតកតេជោ” គឺបានដំណើរការបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ស្ពានអាកាសនេះ ទទួលការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ( OCIC ) ដោយគ្រោងចំណាយថវិការសាងសង់សរុប ជាង៣៦លានដុល្លារអាមេរិក៕
អត្ថបទ៖ សុភា




-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


