សន្តិសុខសង្គម
នគរបាលចរាចរណ៍រាជធានី ចុះអប់រំពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់ក្រោមស្ពានអាកាសមរតកតេជោ ចៀសវាងជិះបញ្ច្រាសទិសដៅចរាចរណ៍
កម្លាំងនគរបាលការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះអប់រំណែនាំទៅដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរ ដែលបានធ្វើដំណើរឆ្លងកាត់ក្រោមស្ពានអាកាសមរតកតេជោ ហើយបានបើកបរបញ្ច្រាសទិសដៅចរាចរណ៍ នៅចំណុចរង្វង់មូលខាងក្រោមស្ពាន។

ការចុះណែនាំអប់រំនេះ ធ្វើឡើងបន្ទាប់ពីជារឿយៗ តែងសង្កេតឃើញមានពលរដ្ឋអ្នកដំណើរមួយចំនួន តែងល្មើសទិសចរាចរណ៍ ដោយពេលធ្វើដំណើរដល់ចំណុចរង្វង់មូលក្រោមស្ពានអាកាសមរតកតេជោ ពួកគាត់ពុំបានធ្វើដំណើរស្របតាមទិសដៅចរាចរណ៍នៃរង្វង់មូលដែលច្បាប់បានកំណត់នោះទេ បែរជានាំគ្នាបត់បញ្ច្រាសផ្លូវ ដើម្បីធ្វើដំណើរសំដៅឡើងត្រលប់ទៅកាន់ស្ពានអាកាសក្បាលថ្នល់វិញ។

តាមការលើកឡើងពីមន្ត្រីនគរបាលចរាចរាណ៍ កត្តាទាំងនេះ គឺអាចប្រឈមឲ្យមានការកកស្ទះ ពិសេសការកើតមាននូវគ្រោះថ្នាក់ជាយថាហេតុណាមួយក៏ថាបាន។ ដូច្នោះហើយទើបនគរបាលរាជធានីភ្នំពេញ ចុះទៅអប់រំបញ្ច្រៀបការយល់ដឹងដល់អ្នកដែលល្មើស និងអំពាវនាវឲ្យពលរដ្ឋអ្នកដំណើរទាំងអស់ ចូលរួមគោរពច្បាប់ឲ្យបានខ្ជាប់ខ្ជួន។

សូមបញ្ជាក់ថា ស្ពានអាកាសមរតកតេជោ ជាស្ពានអាកាសថ្មីស្អាត និងមានច្រើនជាន់ជាងគេ នៅក្នុងរាជធានីភ្នំពេញ ។ ស្ពាននេះ ត្រូវបានកំណត់យ៉ាងច្បាស់ អំពីច្បាប់ចរាចរណ៍ ដោយនៅចំណុចក្រោមស្ពាន ចំណុចស្ពានផ្នែកខាងលើទាំងជាន់ទី១ និងទី២ សុទ្ធតែមានការបំពាក់នូវស្លាកសញ្ញាចរាចរណ៍ កំណត់ទាំងល្បឿន និងបង្ហាញពីទិសដៅសម្រាប់ការធ្វើដំណើរ អមជាមួយគំនូសសញ្ញាចរាចរណ៍ដែលបានគូសស្រាប់នៅលើស្ពាន ដែលអាចឲ្យពលរដ្ឋអ្នកដំណើរចូលរួមគោរពទៅតាមអ្វីដែលច្បាប់បានកំណត់៕
អត្ថបទ៖ សុភា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


