ព័ត៌មានជាតិ
ពលរដ្ឋសម្ដែងក្ដីរីករាយសាទរជាខ្លាំងចំពោះសមិទ្ធផលស្ពានអាកាសមរតកតេជោ ដែលបានផ្ដល់អត្ថប្រយោជន៍ច្រើន
ប្រជាពលរដ្ឋសាទរជាខ្លាំងចំពោះសមិទ្ធផលថ្មី ស្ពានអាកាសមរតកតេជោ ដែលនឹងដើរតួនាទីសំខាន់ក្នុងការផ្ដល់ប្រយោជន៍ច្រើន កាត់បន្ថយការកកស្ទះចរាចរណ៍ ចំណេញពេលវេលា ដល់ការធ្វើដំណើរ។

ប្រជាពលរដ្ឋ យល់ឃើញថា ស្ពានអាកាសនេះបានជួយសម្រួលដល់ការធ្វើដំណើរទៅមករបស់ពួកគាត់បានលឿនរហ័ស មិនចំណាយពេល និងអាចបញ្ចៀសបានពីការកកស្ទះ ដែលតែងបានរំខាន និងប៉ះពាល់ដល់ពេលវេលាធ្វើដំណើរ។ ជាពិសេសស្ពានអាកាសមរតកតេជោ មានកម្ពស់ ២ ជាន់នេះ ជាស្ពានទី ១ ក្នុងព្រះរាជាណាចក្រកម្ពុជា។

បន្ថែមទៀតនោះ ពួកគាត់ បានថ្លែងអំណរគុណរាជរដ្ឋាភិបាល ចំពោះការបន្តគិតគូរយកចិត្តទុកដាក់ក្នុងការកសាងសមិទ្ធផលថ្មីៗ ជាច្រើន ជាបន្តបន្ទាប់ ជូនប្រជាពលរដ្ឋប្រើប្រាស់ ដែលស្ពានមរតកតេជោនេះ ក៏នឹងក្លាយជាកេរដំណែលសម្រាប់កូនចៅក្នុងពេលបច្ចុប្បន្ន និងតទៅអនាគតកាលផងដែរ។

គួររំលឹកថា ស្ពានអាកាស “មរតកតេជោ” គឺបានដំណើរការបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

គិតត្រឹមថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២៥ នេះ ស្ពានអាកាសខាងលើ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ស្ពានអាកាសនេះដែរ ត្រូវបានទទួលការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ( OCIC ) ដោយចំណាយថវិកាសាងសង់ជាង ៣៦ លានដុល្លារអាមេរិក៕
អត្ថបទ ៖ សុភា






-
ព័ត៌មានជាតិ២២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


