Connect with us

សេចក្ដីជូនដំណឹង

ជាងក្រឡឹងម្នាក់នៅស្រុកអូយ៉ាដាវ ខេត្តរតនគីរី ឈ្នះរង្វាន់ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

បានផុស

នៅ

រតនគីរី ៖ បុរសម្នាក់មានឈ្មោះ ឈុន ម៉េងគា អាយុ៣១ឆ្នាំ មានមុខរបរជាជាងក្រឡឹងគ្រឿងចក្រដែក បច្ចុប្បន្នរស់នៅភូមិប្លង់ ឃុំប៉ាតេ ស្រុកអូយ៉ាដាវ ខេត្តរតនៈគីរី មានសំណាងបានឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់សុទ្ធចំនួន ១២៥លានរៀល បន្ទាប់ពីទិញភេសជ្ជៈ ខារ៉ាបាវ ចំនួន១កំប៉ុងទទួលទានក្រោយពេលហត់នឿយពីការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅចំពោះមុខក្រុមការងារតំណាងក្រុមហ៊ុនដែលនាំយកប្រាក់រង្វាន់ធំប្រគល់ដល់លំនៅដ្ឋានដូចដែលបានជម្រាបជូនខាងលើនេះ លោក ឈុន ម៉េងគា បានរៀបរាប់ឱ្យដឹងថា កាលពីសប្ដាហ៍កន្លងទៅនេះ ក្រោយពេលរៀបចំ និងធ្វើការក្រឡឹងដែកគ្រឿងចក្រឡានដឹកទំនិញ ហើយអស់កម្លាំង ក៏ទិញភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ១កំប៉ុង ពីអ្នកលក់ដែលនៅក្បែរផ្ទះទទួលទាន លុះពេលគាស់ក៏ឃើញមានរង្វាន់១២៥លានរៀលនៅនឹងក្រវិលកំប៉ុងតែម្ដង។ ក្រោយពេលបានឃើញរង្វាន់ធំភ្លាម លោកបានស្រែកប្រាប់ប្រពន្ធ ព្រមទាំងអ្នកនៅជិតខាងឱ្យបានដឹង និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតែម្ដង។

លោក ឈុន ម៉េងគា បានបញ្ជាក់ឱ្យដឹងទៀតថា ក្រោយពេលទទួលបានប្រាក់រង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ១២៥លានរៀលនេះ លោកនឹងយកមួយចំនួនសងបំណុលគេ និងទុកមួយចំនួនទៀតទិញដីទុកសម្រាប់សាងសង់ផ្ទះជាកម្មសិទ្ធិសម្រាប់រស់នៅ ព្រោះបច្ចុប្បន្នស្នាក់នៅផ្ទះជួលគេប៉ុណ្ណោះ ហើយនៅសល់ប៉ុន្មានយកទៅពង្រីកអាជីវកម្ម ដើម្បីទទួលបានកម្រៃសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

ជាចុងក្រោយ លោក ឈុន ម៉េងគា ព្រមទាំងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនខារ៉ាបាវ ដែលបានផ្តល់រង្វាន់ពិតប្រាដក និងសូមជូនពរឱ្យក្រុមហ៊ុនមានភាពរីកចម្រើនកាន់តែខ្លាំងតទៅមុខទៀត។

នៅក្នុងឆ្នាំ២០២៤ នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមទឹកប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់ និងបង្កើនពី១០០លានរៀល ឡើងដល់ ១២៥លានរៀលចំនួន២០០រង្វាន់, ទឹកប្រាក់ ១០លានរៀលចំនួន ២០០រង្វាន់, ទឹកប្រាក់ ១លានរៀលចំនួន ២០០រង្វាន់, ម៉ូតូ HONDA Dream ចំនួន ២០០គ្រឿង, ទូរស័ព្ទ iPhone ចំនួន២០០គ្រឿង និងរង្វាន់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រាប់លានកំប៉ុង។

ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រសជាតិឆ្ងាញ់ និងជួយកែប្រែជីវភាពរបស់លោកអ្នកពិតប្រាកដ ! ខារ៉ាបាវ អ្នកតស៊ូដ៏អស្ចារ្យ….

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៣០ នាទីutes មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

Sokha Hotels

ព័ត៌មានពេញនិយម