ព័ត៌មានជាតិ
កសិករម្នាក់ទៀតហើយនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ឈ្នះរង្វាន់ ១២៥លានរៀល ពី ខារ៉ាបាវ
កំពង់ធំ ៖ ចាប់តាំងពីដើមឆ្នាំ២០២៤ រហូតមក បន្ទាប់ពីមានការបន្ថែមនូវចំនួនរង្វាន់យ៉ាងសន្ធឹកសន្ធាប់មិនធ្លាប់មាន ជាពិសេស ទឹកប្រាក់រង្វាន់ធំរហូតដល់១២៥លានរៀលរួចមក ជាការកត់សម្គាល់ គេឃើញមានអតិថិជនរបស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ជាច្រើននាក់ បានឈ្នះរង្វាន់ជាបន្តបន្ទាប់ច្រើនជាងឆ្នាំមុនទៅទៀត។

ជាក់ស្ដែង នៅក្នុងសប្ដាហ៍នេះ បុរសវ័យចំណាស់ម្នាក់ជាប្រជាពលរដ្ឋរស់នៅភូមិកូនក្អែក ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មានសំណាងបានឈ្នះរង្វាន់ធំពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់សុទ្ធចំនួន ១២៥លានរៀល។

បុរសវ័យចំណាស់ដែលមានសំណាងរូបនេះមានឈ្មោះ អួន អុល អាយុ ៥១ឆ្នាំ មានមុខរបរជាកសិករធ្វើស្រែ បច្ចុប្បន្នរស់នៅជាមួយប្រពន្ធដែលមានវ័យចំណាស់ដូចគ្នា និងមានកូនចំនួន៣នាក់រស់នៅក្នុងបន្ទុក ខណៈដែលកម្រិតជីវភាពគ្រួសារមានភាពខ្សត់ខ្សោយ ព្រោះគ្មានប្រភពចំណូលអ្វីក្រៅពីធ្វើស្រែចំការ និងលក់ដូរអីវ៉ាន់បន្តិចបន្តួចនៅផ្ទះ។

នៅចំពោះមុខក្រុមការងារតំណាងក្រុមហ៊ុនដែលយកប្រាក់រង្វាន់ទៅប្រគល់ជូនដល់លំនៅដ្ឋានដែលមានអាសយដ្ឋានដូចបានជម្រាបជូនខាងលើនេះ លោក អួន អុល បាននិយាយប្រាប់ឱ្យដឹងថា កាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីធ្វើការងារផ្ទះរួច ហើយអស់កម្លាំង លោកបានទៅយកភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ មួយកំប៉ុងដែលប្រពន្ធ និងកូនលក់នៅមុខផ្ទះទទួលទាន លុះពេលគាស់ទទួលទានក៏ស្រាប់តែឃើញមានរង្វាន់ធំ១២៥លានរៀលនៅនឹងក្រវិលកំប៉ុងតែម្ដង។ គ្រាន់តែឃើញត្រូវរង្វាន់ភ្លាម លោកពិតជាមានអារម្មណ៍រីករាយរំភើបជាខ្លាំងស្ទើរតែមិនជឿភ្នែកខ្លួនឯង និងបានហៅកូនឱ្យជួយមើល ហើយទូរសព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរសព្ទដែលមានស្រាប់នៅនឹងក្រវិលកំប៉ុងតែម្ដង។

លោក អួន អុល បានបញ្ជាក់ទៀតថា ក្រោយពេលទទួលបានប្រាក់រង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ១២៥លានរៀលនេះ លោកនឹងយកមួយចំនួនសាងសង់ផ្ទះឱ្យបានសមរម្យជាងសព្វថ្ងៃ និងយកមួយចំនួនទៀតទៅសងបំណុលគេ ហើយនឹងទុកបង្កើតមុខរបរសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។
ជាចុងក្រោយ លោក អួន អុល ព្រមទាំងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនខារ៉ាបាវ ដែលបានផ្តល់រង្វាន់ពិតប្រាដកដល់រូបលោក និងសូមជូនពរឱ្យក្រុមហ៊ុនមានភាពរីកចម្រើនកាន់តែខ្លាំងតទៅមុខទៀត។
សូមបញ្ជាក់ដែរថា សម្រាប់ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមទឹកប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់ និងបង្កើនពី១០០លានរៀល ឡើងដល់ ១២៥លានរៀលចំនួន២០០រង្វាន់, ទឹកប្រាក់ ១០លានរៀលចំនួន ២០០រង្វាន់, ទឹកប្រាក់ ១លានរៀលចំនួន ២០០រង្វាន់, ម៉ូតូ HONDA Dream ចំនួន ២០០គ្រឿង, ទូរស័ព្ទ iPhone ចំនួន២០០គ្រឿង និងរង្វាន់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រាប់លានកំប៉ុង។
ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រសជាតិឆ្ងាញ់ និងជួយកែប្រែជីវភាពរបស់លោកអ្នកពិតប្រាកដ ! ខារ៉ាបាវ អ្នកតស៊ូដ៏អស្ចារ្យ
….

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


