សេចក្ដីជូនដំណឹង
ទឹកប្រាក់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បន្តចែកជូនអ្នកមានសំណាងរៀងរាល់សប្ដាហ៍
សៀមរាប ៖ ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានចុះប្រគល់ប្រាក់រង្វាន់ ១២៥លានរៀលដល់អតិថិជនដែលមានសំណាងជាប់ជាប្រចាំ ជាក់ស្ដែងបន្ទាប់ពីប្រគល់ទឹកប្រាក់រង្វាន់ធំដល់អ្នកនៅខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ ខេត្តតាកែវ និងខេត្តកណ្តាល ដែលជាកម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនោះ ថ្ងៃនេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ បានបន្តនាំយករង្វាន់១២៥លានរៀលទៅប្រគល់ដល់ដៃកសិករដាំដំឡូងម្នាក់ទៀតដែលមានសំណាង រស់នៅភូមិរំចេក ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ដែលជាអ្នកមានសំណាងទី២នៅក្នុងខេត្តបេតិកភណ្ឌពិភពលោកមួយនេះ។

បុរសដែលមានសំណាងបានឈ្នះរង្វាន់ធំពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់១២៥លានរៀលរូបនេះមានឈ្មោះ ឃន ឃី អាយុ ៤៣ឆ្នាំ បាននិយាយប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ បើនិយាយពីកម្រិតជីវភាពគ្រួសារគឺមានការខ្វះខាតខ្លាំង ព្រោះគ្មានមុខរបរអ្វីក្រៅពីធ្វើស្រែចម្ការ ដាំដំឡូង ដែលក្នុងមួយឆ្នាំអាចទទួលបានចំណូលប្រមាណ ២ ទៅ ៣ លានរៀលតែប៉ុណ្ណោះ ហើយនឹងការស៊ីឈ្នួលចិញ្ច្រាំដំឡូងឱ្យគេដោយក្នុងមួយសប្ដាហ៍បានចំណូល១៦ម៉ឺនរៀល ខណៈដែលមានកូន និងក្មួយនៅក្នុងបន្ទុកចំនួន៣នាក់។

ដោយឡែក កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ពេលទៅលេងបាលទះនៅចុងភូមិ បានទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ចំនួន១កំប៉ុង ងកីឡាហត់ ប៉ុន្តែនៅល្ងាចនោះមិនបានទទួលទានទេ និងយកមកផ្ទះ។ លុះព្រឹកឡើងយកមកគាស់ដើម្បីទទួលទាន ក៏ស្រាប់តែឃើញមានរង្វាន់១២៥លានរៀលនៅនឹងក្រវិលកំប៉ុងតែម្ដង។ គ្រាន់តែឃើញត្រូវរង្វាន់ភ្លាម ខ្លួនពិតជាមានអារម្មណ៍រីករាយរំភើបជាខ្លាំងស្ទើរតែមិនជឿភ្នែកខ្លួនឯង និងបានហៅប្រពន្ធ និងកូន រួមទាំងបងប្អូនឱ្យជួយមើលទាំងអស់គ្នា ហើយក៏បានទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងក្រវិលកំប៉ុងតែម្ដង។

លោក ឃន ឃី បានបញ្ជាក់ទៀតថា ក្រោយពេលទទួលបានប្រាក់រង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ១២៥លានរៀលនេះ នឹងយកមួយចំនួនសងបំណុលគេ និងសាងសង់ផ្ទះឱ្យបានសមរម្យជាងសព្វថ្ងៃ ហើយនៅសល់ប៉ុន្មានទុកសម្រាប់ទិញដីស្រែ និងចំការពង្រីកបន្ថែមដើម្បីអាចមានលទ្ធភាពបង្ករបង្កើនបានច្រើនជាងបច្ចុប្បន្ននេះ។

ជាចុងក្រោយ លោក ឃន ឃី ព្រមទាំងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនខារ៉ាបាវ ដែលបានផ្តល់រង្វាន់ពិតប្រាដក និងសូមជូនពរឱ្យក្រុមហ៊ុនមានភាពរីកចម្រើនកាន់តែខ្លាំងតទៅមុខទៀត។

សូមបញ្ជាក់ដែរថា សម្រាប់ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមទឹកប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់ និងបង្កើនពី១០០លានរៀល ឡើងដល់ ១២៥លានរៀលចំនួន២០០រង្វាន់, ទឹកប្រាក់ ១០លានរៀលចំនួន ២០០រង្វាន់, ទឹកប្រាក់ ១លានរៀលចំនួន ២០០រង្វាន់, ម៉ូតូ HONDA Dream ចំនួន ២០០គ្រឿង, ទូរស័ព្ទ iPhone ចំនួន២០០គ្រឿង និងរង្វាន់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រាប់លានកំប៉ុង។

ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រសជាតិឆ្ងាញ់ និងជួយកែប្រែជីវភាពរបស់លោកអ្នកពិតប្រាកដ ! ខារ៉ាបាវ អ្នកតស៊ូដ៏អស្ចារ្យ….






-
កីឡា២១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


