ព័ត៌មានជាតិ
ក្រុមការងារគណបក្សប្រជាជនស្រុកកំពង់ត្រឡាច នឹងរៀបចំសិក្ខាសាលា«តួនាទីរបស់វង់ភ្លេងពិណពាទ្យ» នាថ្ងៃទី១៨ ខាងមុខ
នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ត្រឡាច ស្ថិតនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នឹងរៀបចំសិក្ខាសាលាវង់ភ្លេងពិណ្យពាទ្យ ក្រោមប្រធានបទ «តួនាទីរបស់វង់ភ្លេងពិណពាទ្យ»។

សិក្ខាសាលានេះរៀបចំឡើងក្រោមការផ្តួចផ្តើមពីក្រុមការងារគណបក្សចុះ មូលដ្ឋានស្រុកកំពង់ត្រឡាច សហការជាមួយនាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងថែរក្សា លើកស្ទួយ និងផ្សព្វផ្សាយ ក៏ដូចជាតម្រង់ទិសដល់សិល្បករ ដែលបានចាប់យកអាជីពសម្តែងភ្លេងពិណពាទ្យ នៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឱ្យបានយល់ដឹងកាន់តែច្បាស់អំពីការសម្តែងភ្លេងពិណពាទ្យឱ្យបានត្រឹមត្រូវតាមទំនៀមទម្លាប់ និងក្បួនច្បាប់ពីបុរាណរបស់ខ្មែរ។
អត្ថប្រយោជន៍ ដែលទទួលបានពីការចូលរួមសិក្ខាសាលានេះរួមមាន៖ ១.ទទួលបានជំនាញច្បាស់លាស់ត្រឹមត្រូវតាមទំនៀមទម្លាប់។ ២.វិញ្ញាបនបត្របញ្ជាក់ពីការចូលរួមសិក្ខាសាលា ដែលចេញដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង។

ចំពោះ សិល្បករក្រុមវង់ភ្លេងពិណពាទ្យ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានចំណាប់អារម្មណ៍ចំពោះសិក្ខាសាលានេះ សូមធ្វើការទំនាក់ទំនងព័ត៌មានលម្អិតជាមួយ លោក កឹង ជុំ តាមរយៈ ទូរស័ព្ទលេខ ០៧៨ ២៤០ ៨០៨៕

-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


