Connect with us

សន្តិសុខសង្គម

មេប៉ូលីស​ក្រុង​អះអាង ​មន្រ្តី​ចរាចរណ៍លាក់ខ្លួន (នាង​ពួន) បោះដៃ​តាមគោលដៅ​ស្តុប លុប​បំបាត់​ស្ទើរទាំងស្រុង

បានផុស

នៅ

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានអះអាង​ថា ចំពោះមន្រ្តីនគរបាលចរាចរណ៍ដែលពួនឬលាក់ខ្លួន (ដែលហៅថានាងពួន) តាមគោលដៅ​ស្តុប ដើម្បីបោះដៃចាប់ផាកពិន័យ​អ្នក​បើកបរ លោកបានហៅមកដាក់វិន័យនិងណែនាំ ហើយ​មកដល់ពេលនេះលុបបំបាត់បាន​ស្ទើរទាំងស្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពី​​អះអាងលុប​បំបាត់​មន្រ្តីនគរបាលចរាចរណ៍ ដែលលួច​ពួនស្ទាក់​ចាប់ផាកពិន័យ​​អ្នក​បើកបរ​តាមគោលដៅ​​ភ្លើង​ស្តុប លោកជួន ណារិន្ទ ប្រកាស​​នឹង​ដាក់ពិន័យតាមច្បាប់ដោយមិនលើកលែង លើការអនុវត្តខុសរបស់មន្ត្រីចរាចរណ៍នៅតាមដងផ្លូវ ឬតាមស្តុបជាដើម។

យ៉ាងណាមិញ ស្នងការនគរបាលរាជធានីភ្នំពេញក៏​​ទទួលស្គាល់បញ្ហានៃការអនុវត្តខុសពីសំណាក់មន្ត្រីនគរបាលចរាចរណ៍នៅតែកើតមានខ្លះ ឬអាចនិយាយបានថា មួយចំនួនតូចប៉ុណ្ណោះ ដែលនៅមានការអនុវត្តបំពាន ធ្វើឱ្យមានការប៉ះពាល់ដល់​បងប្អូនប្រជាពលរដ្ឋអ្នកដំណើរ។ ប៉ុន្តែចំពោះការអនុវត្តខុសពីគោលការណ៍ច្បាប់នេះ លោកមិនបានបណ្តែត​បណ្តោយ​ឱ្យមន្ត្រីដែលអនុវត្តខុសបានរួចខ្លួននោះឡើយ ពោលគឺនឹងដាក់បទពិន័យយ៉ាងតឹងរឹងលើមន្ត្រីរូបនោះ តាមកំហុសដែលបានប្រព្រឹត្តិ។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏​អរគុណ​ការ​សហការបស់​ប្រជាពលរដ្ឋ ដែលតែងតែរាយការណ៍មកជាប់ជាប្រចាំពីទង្វើរបស់មន្រ្តីចរាចរណ៍ដែលអនុវត្តខុស៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៩ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១១ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១២ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម