សន្តិសុខសង្គម
មេប៉ូលីសរាជធានី ដាក់បទបញ្ជាដល់កម្លាំងនគរបាលអនុវត្តច្បាប់តឹងរឹងលើអ្នកបើកបរ បង្កភាពអាណាធិបតេយ្យលើ ដងផ្លូវសាធារណៈ
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាម៉ឺងម៉ាត់ ទៅកាន់កម្លាំងនគរបាលជំនាញផែនចរាចរណ៍ ពិសេសអធិការនគរបាលខណ្ឌទាំង១៤ ត្រូវរឹងបន្តឹងច្បាប់ចរាចរណ៍ និងអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ដាច់ខាត លើការបើកបរវ៉ាជែង , លើសល្បឿន ឬបង្ហោះម៉ូតូតូចធំលើដងផ្លូវសាធារណៈ បង្កជាភាពអាណាធិបតេយ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម ពិសេសប៉ះពាល់ដល់ការធ្វើដំណើររបស់សិស្សានុសិស្ស និងមហាជនទូទាំងអស់ផងដែរ។

បទបញ្ជាធ្ងន់ៗ របស់លោកស្នងការរាជធានីភ្នំពេញធ្វើឡើង បន្ទាប់ពីមានការបង្ហោះរិះគន់ព្រោងព្រាតនៅលើបណ្តាញទំនាញទំនងសង្គម អំពីក្រុមម៉ូតូធំមួយចំនួនតូចៗ បានបើកបរវ៉ាជែងពេញដងផ្លូវ និងបានបង្ហោះម៉ូតូ ហើយថតជាវីឌីអូរចែកចាយជាសាធារណៈ ដែលជាកត្តាប៉ះពាល់ធ្ងន់ធ្ងរ ដល់សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាក់ថា ៖ រឿងម៉ូតូ ធំតូច មិនមានអភ័យឯកសិទ្ឋទេ គឺត្រូវគោរពច្បាប់ចរាចរណ៌ផ្លូវគោកស្មើៗគ្នា។ លោកបានចាត់ឱ្យជំនាញ តាមដានពិនិត្យនិងស្រាវជ្រាវ និងដឹងអត្តសញ្ញាណហើយ និងចាត់ទៅជំនាញ កោះហៅ មកសួរនាំ និងបំភ្លឺ ។


លោកមិនអនុញ្ញាតឲ្យក្រុមទាំងនោះ ធ្វើអ្វីតាមតែចិត្តនឹកឃើញនោះទេ ពិសេសបើកបរបង្កការរំខានខ្លាំង ដល់អ្នកដំណើរដទៃ ដែលកំពុងចរាចរធ្វើដំណើរស្របពេលជាមួយគ្នានោះ ៕ អត្ថបទ៖ សុភា


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


