ព័ត៌មានជាតិ
បណ្ឌិត ឈត ប៊ុនថង៖ បើនរណាម្នាក់បញ្ចេញទស្សនៈខុស ឬផ្ទុយពីគំនិតខ្លួន មិនបាច់ខឹងទេកុំជឿទៅបានហើយ!
បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជាបានលើកឡើងថា ប្រសិនជាបណ្ឌិត វាគ្មិន ឬនរណាម្នាក់លើកឡើងពីទស្សនៈខុស ឬផ្ទុយពីការគិតរបស់ខ្លួនយើងនោះ មិនបាច់ខឹង តិះដៀលឡើយ គ្រាន់តែកុំស្តាប់ កុំអាន កុំជឿទៅបានហើយ។

លោកបណ្ឌិត លើកឡើងបែបនេះ ស្របពេលដែលសង្គមបច្ចុប្បន្ន ជាពិសេសនៅលើបណ្តាញសង្គម តែងសង្កេតឃើញថា បុគ្គលមួយចំនួន នៅពេលដែលមានបណ្ឌិត អ្នកជំនាញ ឬនរណាម្នាក់បានចែករំលែកអ្វីមួយដែលមិនសមហេតុផល ឬ បញ្ចេញមតិដែលខុសពីការគិតរបស់ពួកគេ គឺតែងរងការតិះដៀល ការបញ្ចេញមតិនូវពាក្យមិនសមរម្យទៅលើអ្នកដែលបានបង្ហាញទស្សនៈផ្ទាល់ខ្លួននៅទីសាធារណៈនោះ។ បុគ្គលមួយចំនួនទៀត ហាក់មានការប្រតិកម្មខ្លាំងរហូតឈានដល់ការជេរប្រមាថអាយុជីវិតអ្នកដទៃទៀតផង។
ជាមួយគ្នានេះ តាមរយៈសំណេរលើហ្វេសប៊ុករបស់បណ្ឌិត ឈត ប៊ុនថង នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានលើកឡើងថា ប្រសិនបើវាគ្មិន បណ្ឌិត ឬអ្នកណាម្នាក់និយាយខុស ឬបញ្ចេញទស្សនៈខុសពីចិត្តយើង យើងមិនបាច់ជេរ តិះដៀល ឬខឹងច្រឡោតទេ គ្រាន់តែកុំស្តាប់ កុំអាន កុំមើល កុំជឿ កុំធ្វើតាមគឺជាការស្រេច ។

លោកបណ្ឌិត ក៏បានសង្កត់ធ្ងន់ថា គួររៀនបន្ទោសខ្លួនឯង ជាជាងបន្ទោសអ្នកដទៃ ដោយលោកបានលើក ២ចំណុចទៀតថា៖ “បើអ្វីដែលគេហៅថាអទិទេព អមនុស្ស តួអង្គអស្ចារ្យ អបិយជំនឿ…មិនបាននាំយើងទៅរកសេចក្តីសុខ សេចក្តីចម្រើន សុភមង្គល…និងសុខដុមរមនាទេ ម៉េចក៏យើងមិនបញ្ឈប់ការជឿនិងការពឹងផ្អែកលើរបស់ទាំងអស់នោះទៅ! អ្នកខ្លះបន្តជឿនិងពឹងផ្អែកលើវា ហើយបែរជាមកបន្ទោសព្រហ្មលិខិតឬ ព្រេងសំណាង…ទៅវិញ ត្រូវបន្ទោសខ្លួនឯងដែលមិនឆ្លាតជ្រើសរើសជំនឿខុស”។
រីឯ ចំណុចមួយទៀត អ្នកជំនាញខាងលើ បានលើកឡើងពីមេដឹកនាំខ្មែរក្រហម នៅពេលដែលដឹកនាំប្រទេសខុស បែរជាបន្ទោសអង្គការ បន្ទោសអ្នកដទៃទៅវិញ៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


