Connect with us

សេដ្ឋកិច្ច

កសិដ្ឋានចិញ្ចឹមគោយកទឹកដោះក្នុងស្រុកមូមូ ហ្វាមនឹងពង្រីកផលិតកម្មបន្ថែម ដើម្បីឆ្លើយតបនឹងតម្រូវការ

បានផុស

នៅ

ដើមឆ្នាំ២០២៥នេះ កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ មូមូ ហ្វាម បានពង្រីកខ្លួនកាន់តែធំជាងមុន និងអាចផលិតទឹកគោស្រស់សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានជាង ១ ៥០០លីត្រ ក្នុងមួយថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យន់ សុផាត ម្ចាស់កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ មូមូ ហ្វាម បានប្រាប់ កម្ពុជាថ្មី ថា​ សម្រាប់ដើមឆ្នាំ២០២៥នេះ កសិដ្ឋានរបស់លោកបានដាក់បន្ថែមគោយកទឹកដោះបន្ថែមទៀត ដែលសរុបទាំងអស់មានចំនួន១២០ក្បាល ក្នុងនោះគោដែលអាចផលិតទឹកដោះបានមានចំនួន៦០ក្បាល។

ម្ចាស់កសិដ្ឋានរូបនេះ បន្ថែមទៀតថា ទាក់ទងនឹងបរិមាណផលិតទឹកដោះគោស្រស់ បច្ចុប្បន្នកសិដ្ឋានរបស់លោក អាចផលិតទឹកដោះគោស្រស់បានប្រមាណជាង១៥០០លីត្រ ក្នុងមួយថ្ងៃ សម្រាប់នាំចេញទៅកាន់ផ្សារទំនើបនានា ក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។

លោក យន់ សុផាត បានប្រាប់ឱ្យដឹងទៀតដែរថា សម្រាប់ទីផ្សារនាពេលបច្ចុប្បន្ន ទឹកដោះគោស្រស់កំពុងមានតម្រូវការខ្ពស់ តែអ្វីដែលពិបាកនោះគឺកសិដ្ឋាននានាក្នុងប្រទេសកម្ពុជា នៅពុំទាន់អាចមានលទ្ធភាពផលិតទឹកដោះគោស្រស់ក្នុងបរិមាណច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារបាននៅឡើយ។

ដោយឡែកកសិដ្ឋាន ម៉ូម៉ូ ហ្វាម របស់លោកវិញ នៅពេលខាងមុខនេះ ក៏គ្រោងនឹងប្ដូរទីតាំងថ្មី និងពង្រីកខ្លួនឱ្យកាន់តែធំជាងមុន ដើម្បីធ្វើយ៉ាងណាអាចផលិតទឹកដោះគោស្រស់ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកឱ្យកាន់តែសម្បូរបែបជាងនេះទៅទៀតផងដែរ។

កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ មូមូ ហ្វាម មានទីតាំងស្ថិតនៅក្រុងអរិយក្សត្រ ខេត្តកណ្ដាល កសិដ្ឋានដែលមានទីតាំងទល់មុខនឹងរាជធានីភ្នំពេញនេះ បានបើកដំណើរចាប់តាំងពីឆ្នាំ ២០០៨ មកម្ល៉េះ បច្ចុប្បន្នមានផ្ទៃដីសរុបជាង ៦ហិកតា និងមានគោសរុបចំនួន១២០ក្បាល​ អាចផលិតទឹកគោស្រស់បានចំនួនជាង ១៥០០លីត្រ ក្នុងមួយថ្ងៃ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ នាទីutes មុន

Cristian ចាត់​ទុក​ការ​ស្នាក់​នៅ​កម្ពុជា​លើស​ពី​ អាជីពបាល់ទាត់

ព័ត៌មានជាតិ៨ នាទីutes មុន

​​បំពាក់ភ្លើង​សូឡា​​​តាម​ផ្លូវ​ជាតិលេខ ៦ ពី​​ព្រំប្រទល់​ខេត្តកំពង់ចាមដល់​ខេត្តសៀមរាប សម្រួល​ធ្វើ​ដំណើរ​ពេលយប់ដល់​ពលរដ្ឋ​

សេចក្ដីជូនដំណឹង៩ នាទីutes មុន

រីករាយជាមួយការផ្តល់ជូនដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

អ្នក​ស្លាប់​ព្រោះ​រញ្ជួយ​ដី​នៅ​មីយ៉ាន់ម៉ា មាន​លើស​ពី ៣ ០០០​នាក់​ហើយ

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

ពិភពលោកបង្ហាញសាមគ្គីភាព សម្រុកបញ្ជូនក្រុមសង្គ្រោះនិងជំនួយមនុស្សធម៌ ទៅមីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម