Connect with us

សេដ្ឋកិច្ច

ទឹកដោះចន្ទីខ្មែរ កំពុងដាក់លក់នៅទីផ្សាររាជធានីភ្នំពេញ

បានផុស

នៅ

ទឹកដោះចន្ទីខ្មែរ ត្រូវបាននិស្សិតមួយក្រុម នៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប រួមគ្នាសិក្សាស្រាវជ្រាវ ដែលបច្ចុប្បន្នក៏បានកំពុងដាក់លក់សាកល្បងនៅតាមហាងកាហ្វេ និងសាកលវិទ្យាល័យមួយចំនួនក្នុងរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា អ៊ូច ស្រីនិច ប្រធានមន្ទីពិសោធន៍ នៃមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្ម និងអាហាររូបត្ថម្ភ នៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ប្រាប់ កម្ពុជាថ្មី ថា ទឹកដោះច​ន្ទីខ្មែរនេះ ជាផលិតផលមួយ ដែលត្រូវបានសិក្សាស្រាវឡើងមកកាលពីអំឡុង ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ។

ទឹកដោះចន្ទីខ្មែរ បានលេចជារូបរាងឡើងក្រោមការបំផុសគំនិត គាំទ្រផ្តល់មតិយោបល់ និងថវិកាស្រាវជ្រាវពី លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា និងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។ ចំណែកការអនុវត្តការស្រាវជ្រាវផ្ទាល់ គឺដោយមន្រ្តី បុគ្គលិក​ និងនិស្សិតមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្ម និងអាហាររូបត្ថម្ភ នៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។

សម្រាប់ពេលបច្ចុប្បន្ន ទឹកដោះចន្ទី ក៏ត្រូវបានអភិវឌ្ឃបន្ថែម ដោយមាន៤រសជាតិដើម៖ ១ រសជាតិគ្រីម (សាប) មានន័យថា មិនបន្ថែមស្ករ ២ រសជាតិឆ្ញាញ់ (ផ្អែម) មានន័យថាមានបន្ថែមស្ករ (៣%) ៣ រសជាតិកាកាវ (ផ្សំជាមួយម្សៅកាកាវ និងបន្ថែមស្ករ) និងទី៤ ចន្ទីឡាតេ (ទឹកដោះចន្ទីបញ្ចូលជាមួយកាហ្វេ) ជាដើម។

កញ្ញា អ៊ូច ស្រីនិច បន្ថែមថា ដោយសារតែទឹកដោះចន្ទី ពុំទាន់បានចុះបញ្ជីការនៅឡើយ ទើបបច្ចុប្បន្នផលិតដែលកើតចេញពីគ្រាប់ស្វាយចន្នីរបស់កសិករនៅខេត្តកំពង់ចាមនេះ ត្រឹមតែបានដាក់លក់នៅ Farm cafe ព្រែកលៀប និងសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) តែប៉ុណ្ណោះ។

គួរឱ្យដឹងថា ទឹកដោះចន្ទីខ្មែរត្រូវបានផលិតឡើងដោយគិតគូរពីសុខភាពរបស់អ្នកប្រើប្រាស់។ វាត្រូវបានផលិតពីគ្រាប់ស្វាយចន្ទីសុទ្ធ ១០០% និងមិនមានបន្ថែមសារធាតុរក្សាទុក។ ទឹកដោះចន្ទីខ្មែរសម្បូរទៅដោយសារធាតុចិញ្ចឹមដែលជួយដល់សុខភាពបេះដូង មុខងារខួរក្បាល និងឆ្អឹងរឹងមាំ។ ក្រៅពីនេះ វាជាជម្រើសដ៏ល្អសម្រាប់មនុស្សចាស់ និងអ្នកដែលមិនអាចពិសារទឹកដោះគោបានផងដែរ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម