សេដ្ឋកិច្ច
តម្រូវការផលិតសាច់ក្រក និងត្រីងៀតកំពុងមានទីផ្សារខ្ពស់
សិប្បកម្មផលិតអាហារក្រៀមស្ថិតនៅខេត្តសៀមរាបមួយ ដាក់ផែនការពង្រីការផលិតសាច់ក្រក និងត្រីងៀតបន្ថែមដើម្បីធ្វើយ៉ាងណាអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារតាមបណ្ដាខេត្ត និងរាជធានីភ្នំពេញ។

ជាម្ចាស់សិប្បកម្ម លឹម សេង ហ្វូត លោកស្រី ឡេង ដាលី ប្រាប់ កម្ពុជាថ្មី ថា ឆ្នាំ២០២៦នេះ សិប្បកម្មរបស់លោកស្រីបានដាក់ផែនការបន្ថែម ដើម្បីផលិតសាច់ក្រក និងត្រីងៀត រួមទាំងអាហារក្រៀមជាច្រើនមុខទៀត សម្រាប់ផ្គត់ផ្គង់ទីកាន់ទីផ្សារតាមបណ្ដាខេត្ត និងរាជធានីភ្នំពេញជាដើម។

ម្ចាស់សិប្បកម្មរូបនេះ បញ្ជាក់ដែរថា តាមរយៈព្រឹត្ដិការណ៍តាំងពិព័រណ៍ផលិតផលខ្មែរកន្លងមក ផលិតផលរបស់សិប្បកម្មលោកស្រីក៏កាន់តែទទួលបានការគាំទ្រ ពិសេសគឺបានធ្វើឱ្យប្រជាជនខ្មែរបានស្គាល់អំពីផលិតផលដែលផលិតក្នុងស្រុកកាន់ច្រើនជាងមុនផងដែរ។
យ៉ាងណាមិញ ស្របពេលដែលផលិតផលក្នុងសិប្បកម្ម លឹម សេង ហ្វូត កាន់តែទទួលបានការគាំទ្រ លោកស្រី ឡេង ដាលី ក៏បានលើកឡើងអំពីកខ្វះខាតកម្លាំងពលកម្ម សិប្បកម្មទាំងមូលនៅតែបន្តជ្រើសរើសកម្មករបន្ថែម ដើម្បីបង្រៀនពួកគាត់ឱ្យចេះជំនាញដោតសាច់ចង្កាក់ និងការផលិតអាហារក្រៀមជាច្រើនទៀត ដោយផ្ដល់ជូនប្រាក់ខែសមរម្យជូនផងដែរ។ សិប្បកម្មរបស់លោកស្រី ឡេង ដាលី បច្ចុប្បន្នក៏នៅតែបន្តដាក់ផែនការពង្រីកការផលិតអាហារក្រៀម ដែលមានដូចជា៖ សាច់ក្រក ត្រីងៀត និងអាហរកញ្ចប់ផ្សេងៗ ប្រមាណជាង ១០តោន ក្នុង១ថ្ងៃ ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារ។


សម្រាប់ពេលបច្ចុប្បន្ន សិប្បកម្មរបស់លោកស្រី ឡេង ដាលី មានបុគ្គលិកបម្រើការប្រមាណជាង ១៨០នាក់ ក្នុងនោះមានជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅកាន់ផ្ទះវិញប្រមាណជាង២០នាក់ ក៏បានទទួលឱ្យចូលធ្វើការក្នុងសិប្បកម្មមកទល់សព្វថ្ងៃនេះ។ បច្ចុប្បន្ន សិប្បកម្មមានទីតាំងស្ថិតភូមិតាវៀន ឃុំសាលាកំរើក ស្រុកសៀមរាប ខេត្តសៀមរាប៕

អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


