ព័ត៌មានជាតិ
នៅខេត្តមណ្ឌលគិរី បុរសម្នាក់ អាចធ្វើខ្លែងឯកបង្ហោះលេងកម្សាន្តនៅក្នុងរដូវធ្លាក់ខ្យល់នេះ
ឱ្យតែរដូវធ្លាក់ខ្យល់ចូលមកដល់ ប្រជាពលរដ្ឋ យុវជន ក្មេងៗមួយចំនួននៅតាមបណ្តាខេត្តនានាតែងតែធ្វើខ្លែងបង្ហោះលេងកម្សាន្ត។ ការធ្វើខ្លែងទូទៅបង្ហោះលេងជារឿងធម្មតា ប៉ុន្តែ រឿងមិនធម្មតានោះ គឺការធ្វើខ្លែងឯកដែលជាខ្មែរខ្មែរតាំងពីបុរមបុរាណមក។ នៅខេត្តមណ្ឌលគិរី ការធ្វើខ្លែងឯក មិនសូវជាមានអ្នកចេះធ្វើឡើយ ប៉ុន្តែ នៅពេលនេះ មានបុរសម្នាក់អាចធ្វើខ្លែងឯកនេះបង្ហោះលេងកម្សាន្ត និងស្តាប់នូវដ៏ពិរោះរណ្តំនៅពេលវាហោះលើអាកាសថែមទៀតផង។

លោក នូ ម៉ាន អាយុ៣៤ឆ្នាំ រស់នៅក្នុងភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរ្យ ខេត្តមណ្ឌលគិរី គឺជាអ្នកដែលចេះធ្វើខ្លែងឯកនេះ។ លោកប្រាប់ថា ពេលណាលោកទំនេរពីការងារ លោកតែងតែសាកល្បងធ្វើខ្លែងឯកនេះ ដោយដំបូងឡើយ រូបគេជាអ្នកខេត្តស្វាយរៀង ហើយផ្លាស់ទីលំនៅមកនៅខេត្តមណ្ឌលគិរីនេះប្រហែល១០ឆ្នាំមកហើយ។ លោក នូ ម៉ាន រៀបរាប់ថា លោកចេះធ្វើខ្លែងឯកនេះពីជីតារបស់លោកនៅឯស្រុកកំណើត។ តាមពិតរូបគេ ចង់ធ្វើខ្លែងឯកនេះបង្ហោះលេងកម្សាន្តនាពេលកន្លងមកដែរ ប៉ុន្តែ ដោយសារឃើញទិដ្ឋភាពខេត្តនេះ មានអាកាសធាតុខ្យល់ខ្លាំង និងនឹកស្មានថាបង្ហោះលេងកម្សាន្តមិនកើត ហើយស្របពេលមានភារៈកិច្ចផ្ទាល់ខ្លួនផង ក៏ចេះតែមិនបានធ្វើ។

ប៉ុន្តែ ចូលរដូវធ្លាក់ខ្យល់ដើមឆ្នាំ២០២៥នេះ លោកក៏សាកល្បងធ្វើខ្លែងឯកបង្ហោះលើកដំបូង ប៉ុន្តែ ជាក់ស្ដែង គឺអាចបង្ហោះបានជោគជ័យ និងបានយ៉ាងល្អទៀតផង។ បុរសរូបនេះ អះអាងថា រូបគេចេះធ្វើខ្លែងឯកនេះតាមគ្រប់ទំហំ និងអាចរចនាម៉ូដបានច្រើនទៀតផង។ ខ្លែងឯក ដែលរូបគេបានបង្ហោះនេះ គឺមានទំហំកាត់ទទឹង១.៨ និងបណ្តោយ២ម៉ែត្រ និងកំពុងបង្កើតមួយទៀត មានទំហំធំជាងនេះ គឺទទឹង២ម៉ែត្រ និងបណ្តោយ២.២ម៉ែត្រ។
រូបគេបានបញ្ជាក់ថា បើសិនជាមានពលរដ្ឋនៅក្នុងខេត្តមណ្ឌលគិរី មានចំណាប់អារម្មណ៍ចង់ជាវយកទៅបង្ហោះលេងកម្សាន្ត ក៏រូបគេអាចធ្វើលក់តាមតម្រូវការផងដែរ ព្រោះយល់ឃើញថា បើនៅក្នុងខេត្ត មានខ្លែងឯកបង្ហោះបានកាន់តែច្រើនកាន់តែល្អ ព្រោះចង់បង្ហាញពីស្នាដៃផង និងអាចឱ្យភ្ញៀវទេសចរដែលមកកម្សាន្តនៅក្នុងខេត្តមណ្ឌលគិរី ទស្សនា និងស្ដាប់លេងកម្សាន្តពីសំលេងដ៏ពីរោះរណ្តំនៃខ្លែងឯកនេះ។

លោក សុខ ទីឃាវុឌ្ឍ ប្រធានមន្ទីរវប្បធម៌ស្ដីទី ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ដំបូងឡើយក្នុងខេត្តមណ្ឌលគិរីនៅក្នុងអំឡុងឆ្នាំ២០១៩ ក៏មានប្រជាពលរដ្ឋចេះធ្វើខ្លែងឯកបង្ហោះលេងសប្បាយផងដែរ ប៉ុន្តែគ្រានោះគ្រាន់តែបង្ហោះលេងបានធម្មតា ដោយពួកគេមិនទាន់ប្រសប់ធ្វើឯកឱ្យឭសំឡេងឆ្លើយឆ្លងបានពីរោះល្អនោះទេ។ លោកថា កន្លងទៅ មន្ទីរវប្បធម៌ ក៏បានជ្រើសរើសអ្នកដែលចេះធ្វើខ្លែងឯក ដើម្បីទៅប្រកួតនៅថ្នាក់ជាតិទូទាំងប្រទេស ប៉ុន្តែ មិនសូវមានប្រជាពលរដ្ឋចេះធ្វើនោះទេ។ លោកសង្ឃឹមថា បច្ចុប្បន្នបើមានប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី ចេះធ្វើខ្លែងឯកហោះបានល្អឭសំឡេងពីរោះ នោះមន្ទីរវប្បធម៌ នឹងជូនដំណឹងទៅដល់ពួកគាត់ ដែលមានចំណេះជំនាញធ្វើខ្លែងឯកនេះ ចូលរួមប្រកួតតំណាងឱ្យខេត្តមណ្ឌលគិរីរ៕
ដោយ ៖រៀម សុខហេង
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


