ព័ត៌មានជាតិ
ផ្លូវបេតុងថ្មីមួយខ្សែ នៅសង្កាត់ក្រាំងធ្នង់ សម្រេចបាន៦០ភាគរយ គ្រោងដាក់ឱ្យប្រើប្រាស់នៅចុងខែកុម្ភៈខាងមុខនេះ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ គណៈកម្មាធិការលទ្ធកម្មខណ្ឌសែនសុខ រួមជាមួយលោកចៅសង្កាត់ក្រាំងធ្នង់ លោកមេភូមិ បានចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុងមួយខ្សែ ដែលមានប្រវែង ៣០៧ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងជេីង ស្រុក-សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

លោក ធាម ច័ន្ទសេរីវុឌ្ឍ ប្រធានការិយាល័យសាធារណការ បរិស្ថាន និងអនាម័យខណ្ឌសែនសុខផ្លូវបេតុង១ខ្សែដែលមានប្រវែង ៣០៧ម៉ែត្រ ទទឹង៦ ម៉ែត្រ កំរាស់០,១៥ម៉ែត្រ ដែលជាគម្រោងមូលនិធិអភិវឌ្ឍខណ្ឌឆ្នាំ២០២៤ ដើម្បីជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ។

លោក សឿន សួរ ចៅសង្កាត់ក្រាំងធ្នង់ បានប្រាប់ កម្ពុជាថ្មី នាល្ងាចថ្ងៃ ១៧ មករា ២០២៥ នេះថាផ្លូវបេតុងដែលកំពុងស្ថាបនាខាងលើនេះជាគម្រោងមូលនិធិអភិវឌ្ឍ របស់រដ្ឋបាលខណ្ឌសែនសុខ បានជួយមករដ្ឋបាលសង្កាត់ក្រាំងធ្នង់។

ផ្លូវមួយខ្សែនេះ តភ្ជាប់ពីភូមិត្រពាំងជើងស្រុកទៅទល់និងភូមិត្រពាំងមាន ដែលបច្ចុប្បន្នសម្រេចបាន៦០ភាគរយហើយ គ្រោងនឹងបញ្ចប់នៅសប្តាហ៍ក្រោយនេះ បន្ទាប់ពីបញ្ចប់គម្រោង និងផ្អាកចរាចរណ៍រយៈពេល២៨ថ្ងៃដើម្បីឱ្យគុណភាពសំណង់រឹងមាំល្អ ហើយអាចនឹងដាក់ឱ្យប្រើប្រាស់បាននៅចុងខែកុម្ភៈខាងមុខនេះ។

លោកចៅសង្កាត់ក៏បាន លម្អិតបន្ថែមថា បច្ចុប្បន្នក្នុងមូលដ្ឋានសង្កាត់ក្រាំងធ្នង់ទាំងមូល មានផ្លូវបេតុងសម្រេច បានប្រមាណ៦០ភាគរយហើយ នៅ៤០ភាគរយប៉ុណ្តោះជាផ្លូវលំដី ក្នុងនោះប្រព័ន្ធលូមួយចំនួននៅមិនទាន់មានគ្រប់ផ្លូវនៅឡើយទេ ប៉ុន្តែគម្រោងដាក់លូនេះក៏មានក្នុងគម្រោង៣ឆ្នាំរំកិលរបស់រដ្ឋបាលសង្កាត់ក្រាំងធ្នង់ផងដែរ។

ក្នុងឱកាសនោះដែរ ក្រុុមការងារគណៈកម្មាធិការលទ្ធកម្មខណ្ឌសែនសុខ បានណែនាំដល់ក្រុមហ៊ុនសាងសង់ផ្លូវបេតុង ត្រូវយកចិត្តទុកដាក់សាងសង់ឱ្យទាន់តាមការកំណត់ ពិសេសត្រូវសាងសង់តាមលក្ខណៈបច្ចេកទេស ដោយគិតលើគុណភាព សុវត្ថិភាព និងសោភ័ណភាពផងដែរ៕
ដោយ ៖ សំណាង






-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


