ព័ត៌មានជាតិ
គ្រូបង្រៀនម្នាក់ចង ក បញ្ចប់ជីវិត ដោយសារមានជំងឺប្រចាំកាយ
មានការភ្ញាក់ផ្អើលមួយកើតឡើងនៅព្រឹកថ្ងៃ១៨ ខែមីនា ឆ្នាំ២០២១ ដោយមានគ្រូបង្រៀនម្នាក់បានស្លាប់ដោយចង ក សម្លាប់ខ្លួន។
ករណីអត្តឃាតនេះកើតឡើងនៅវេលាម៉ោង១និង៣៥នាទីយប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នៅចំណុចភូមិសម្មរ ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ ដែលគេស្គាល់អ្នកស្លាប់ជាគ្រូបង្រៀននៅសាលាវិទ្យាល័យកោះអណ្ដែតមានឈ្មោះ អៀង អ៊ួន ភេទប្រុស អាយុ៤៥ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិឃុំកើតហេតុខាងលើ។

បើតាមសម្តីពីបងស្រីរបស់ជនរងគ្រោះបានឲ្យដឹងថា ប្អូនប្រុសរបស់គាត់ពិតជាគ្រូបង្រៀនមែនតែដោយសារជំងឺរាំរៃប្រចាំកាយ ប្អូនគាត់ចេះតែចង់គិតខ្លីបី បួនដងហើយ តែគាត់ចេះតែហាមឃាត់ និយាយលើកទឹកចិត្តប្អូន លុះមកដល់ថ្ងៃកើតហេតុខាងលើថាទៅដើរលេងផ្ទះមិត្តភ័ក្ដិដែលនៅភូមិក្បែរគ្នា ស្រាប់តែមកដល់ម៉ោង០១.៣៥នាទីមានគេប្រាប់ថាប្អូនប្រុសគាត់បានធ្វើអត្ថឃាតចង ក និងក្រម៉ាលើមែកឈើស្លាប់បាត់ទៅហើយ។
ភ្លាមៗនោះអ្នកភូមិបានរាយការណ៍ទៅសមត្ថកិច្ចដើម្បីធ្វើកោសល្យវិច័យឃើញថាពិតជាធ្វើអត្តឃាតដោយចង ក មែន និងបានប្រគល់សពទៅសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណីជាតិ៕
អត្ថបទ ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


