ព័ត៌មានជាតិ
តូចចិត្តសង្សារសុំទៅរៀបការជាមួយអ្នកផ្សេង យុវជនម្នាក់លេបថ្នាំសម្លាប់ខ្លួន
ផ្ដើមចេញពីការស្រលាញ់ខ្លាំងពេក យុវជនម្នាក់សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយលេបថ្នាំសម្លាប់ខ្លួនចោលឪពុកម្តាយ បងប្អូនសាច់ញាតិ ខណៈដែលសង្សារសុំរៀបការជាមួយបុរសផ្សេង។
សមត្ថកិច្ចមូលដ្ឋានស្រុកភ្នំព្រឹកបានឲ្យដឹងថា ករណីយុវជនម្នាក់គិតខ្លីធ្វើអត្តឃាតដោយលេបថ្នាំពុលបញ្ចប់ជីវិតខ្លួនឯងនេះ បានកើតឡើងកាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ត្រង់ចំណុចភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ដែលហេតុការនេះ ផ្តើមឡើងដោយសារតូចចិត្តនឹងសង្សារស្តីបន្ទោសថា ជនរងគ្រោះជាសង្សាស្រលាញ់នាងមិនស្មោះ ហើយក៏សុំទៅរៀបការជាមួយប្រុសថ្មីដែលគេស្រលាញ់នាងពិតប្រាកដវិញ ទើបមានហេតុការខាងលើកើតឡើងតែម្តង។

សមត្ថកិច្ចបានបន្តថា យុវជនរងគ្រោះមានឈ្មោះ ប៉ាវ សង់ ភេទប្រុស អាយុ២០ឆ្នាំ មានឪពុកឈ្មោះខៀវ បូរ អាយុ៥២ឆ្នាំ និងម្តាយឈ្មោះ សុខ រឿន អាយុ៥១ឆ្នាំ រស់នៅក្នុងភូមិឃុំកន្លែងកើតហេតុ។
ក្រោយហេតុការកើតឡើង កម្លាំងនគរបាលជំនាញបានចុះពិនិត្យនិងធ្វើកោសល្យវិច័យ និងធ្វើកំណត់ហេតុ ប្រគល់សពជនរងគ្រោះទៅឲ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម៥ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
សន្តិសុខសង្គម២ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoវត្តចំណាស់ៗអាយុរាប់រយឆ្នាំនៅតំបន់អង្គរ ត្រូវបានការពារមិនឲ្យរុះរើសង់ថ្មី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជារកចំណូលបានជិត ២ ពាន់លានដុល្លារ ពីការនាំចេញទៅវៀតណាម កើនឡើងជាង ១០%


