ព័ត៌មានជាតិ
ព្រឹកថ្ងៃទី ២ បុណ្យចូលឆ្នាំចិននៅភ្នំពេញ មានគ្រូ និងសិស្ស មកបង្រៀន និងរៀន ស្ទើរ ១០០%
នៅព្រឹកថ្ងៃទី ២ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមនេះ នៅរាជធានីភ្នំពេញ មានសិស្សានុសិស្ស និងគ្រូមករៀន និងបង្រៀន ស្ទើរ ១០០% ខណៈថ្ងៃចូលឆ្នាំចិនទី ១ មានសិស្សមករៀនត្រឹមតែជាង ៧៥% និងគ្រូ ៩៤% ប៉ុណ្ណោះ។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៣០ មករា នេះថា សម្រាប់ព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៥ ដែលត្រូវនឹងថ្ងៃទី ២ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមមានវត្តមានគ្រូមកបង្រៀនប្រមាណ ៩៧% និងវត្តមានសិស្សប្រមាណ ៩៥.២៥%។ ដោយឡែក សាលារៀននៅកណ្តាលក្រុងភ្នំពេញ មានវត្តមានសិស្ស និងគ្រូចន្លោះពី ៩០% ទៅ ៩៧% និងសាលារៀននៅជាយក្រុងភ្នំពេញមានវត្តមានសិស្ស និងគ្រូចន្លោះពី ៩០% ទៅ ១០០%។

លោកប្រធានមន្ទីរ បានបន្តថា នៅព្រឹកថ្ងៃទី ២ នៃបុណ្យចូលឆ្នាំចិនចំនួនសិស្ស និងគ្រូ មករៀន និងបង្រៀនច្រើនជាងថ្ងៃសែន និងថ្ងៃទី ១ ក្នុងនោះ ថ្ងៃសែនចិនដែលត្រូវនឹងថ្ងៃទី ២៨ មករា មានវត្តមានគ្រូ ៩៦% និងវត្តមានសិស្ស ៧៦% ខណៈថ្ងៃចូលឆ្នាំចិនទី ១ ត្រូវនឹងថ្ងៃទី ២៩ មករា មានវត្តមានគ្រូ ៩៤% និងវត្តមានសិស្ស ៧៥.០២%។ ដោយឡែក សាលារៀននៅកណ្ដាលក្រុងភ្នំពេញ មានវត្តមានសិស្ស និងគ្រូ ចន្លោះពី ៤៧% ទៅ ៩០% និងសាលារៀននៅជាយក្រុងភ្នំពេញមានវត្តមានសិស្ស និងគ្រូ ចន្លោះពី ៧៥% ទៅ ៩១%។

លោកប្រធានមន្ទីរ បានបន្ថែមថា ដើម្បីធានាបានដំណើរការបង្រៀន និងរៀន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានដឹកនាំការប្រជុំពង្រឹងដំណើរការបង្រៀន និងរៀន ដល់គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ចូលរួមបន្តផ្សព្វផ្សាយដល់សិស្សានុសិស្ស ដើម្បីឲ្យពួកគេមករៀនឲ្យបានទៀងទាត់។ ម្យ៉ាងទៀត គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបន្តតាមដានការមកបំពេញការងាររបស់លោកគ្រូ អ្នកគ្រូ រក្សាបាននូវដំណើរការបង្រៀន និងរៀនជាប្រក្រតី ដោយគ្រប់គ្រឹះស្ថានសិក្សា និងការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលខណ្ឌ ត្រូវផ្តល់របាយការណ៍ប្រចាំថ្ងៃស្ដីពីវត្តមានរបស់គ្រូ-សិស្ស មកមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។ ព្រោះថាករណីនេះ មន្ទីរអប់រំ បាននិងកំពុងបន្តតាមដានដំណើរការបង្រៀន និងរៀន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម យ៉ាងយកចិត្តទុកដាក់ជាទីបំផុត។

គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ឆ្នាំនេះ បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៨ រហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន