ព័ត៌មានជាតិ
ម្ចាស់កាស៊ីណូ Star Vegas នៅប៉ោយប៉ែតបង្ហាញក្តីបារម្ភអំពីផលប៉ះពាល់ពង្រាងច្បាប់អាជីវកម្មល្បែងរបស់ថៃ
ក្រុមហ៊ុនប្រតិបត្តិករកាស៊ីណូ Donaco International Ltd ដែលបានចុះបញ្ជីផ្សារភាគហ៊ុនរបស់អូស្រ្តាលី និងជាក្រុមហ៊ុនមេនៃកាស៊ីណូ Star Vegas នៅក្រុងប៉ោយប៉ែតនៃប្រទេសកម្ពុជា កំពុងធ្វើតាមដាននូវផលប៉ះពាលនានានៃសេចក្តីសម្រេចលើពង្រាងច្បាប់អាជីវកម្មល្បែងរបស់ថៃដែលត្រូវបានគណៈរដ្ឋមន្រ្តីអនុម័តកាលពីពេលថ្មីៗកន្លងមកនេះ។

កាលពីថ្ងៃទី១៣ ខែកមរាកន្លងទៅនេះ នាយករដ្ឋមន្រ្តីថៃ អ្នកស្រី ផែតងតាន ស៊ីណាវ៉ាត្រា បានប្រកាសថា គណៈរដ្ឋមន្ត្រីរបស់ខ្លួនបានអនុម័តសេចក្តីព្រាងច្បាប់ដែលនឹងដាក់កាស៊ីណូ និងការល្បែងស៊ីសង ឱ្យនៅស្របច្បាប់ ក្នុងគោលបំណងជំរុញទេសចរណ៍ ការងារ និងការវិនិយោគ។ ខណៈប្រទេសជិតខាងមួយមួយចំនួនរួមមានកម្ពុជាបានទាញប្រយោជន៍ពីការបង្កើតកាស៊ីណូធំៗ រដ្ឋាភិបាលថៃបានលើកឡើងថា ថៃបានបិទភ្នែកពីប្រភពចំណូល និងមិនបានប្រើប្រាស់សក្ដានុពល «ទេសចរណ៍» របស់ខ្លួនឱ្យបានគ្រប់គ្រាន់ ចំពោះការមិនបង្កើតឱ្យមានកាស៊ីណូ។
ជាមួយក្តីបារម្ភដែលរដ្ឋាភិបាលថៃទើបតែអនុម័តនូវសេចក្តីព្រែងច្បាប់អាជីវកម្មល្បែងនេះ លោក Porntat Amatavivadhana ប្រធានមិនប្រតិបត្តិរបស់ក្រុមហ៊ុន Donaco កំពុងធ្វើតាមដាន និងវាយតម្លៃអំពីផលប៉ះពាល់នានាដែលអាចនឹងកើតមានឡើងមកលើប្រតិបត្តិការកាស៊ីណូ Star Vegas របស់ខ្លួន។

លោក Porntat បានថ្លែងបញ្ជាក់ថា៖«យើងកំពុងតាមដានយ៉ាងដិតដល់ លើការវិវឌ្ឍន៍នៃឧស្សាហកម្មហ្គេមដែលកំពុងវិវឌ្ឍន៍នៅអាស៊ីអាគ្នេយ៍ រួមទាំងសេចក្តីព្រាងច្បាប់ស្តីពីអាជីវកម្មដ៏ស្មុគស្មាញដែលបានស្នើឡើងដោយរដ្ឋាភិបាលថៃ ដែលយើងនឹងបន្តវាយតម្លៃអំពីផលប៉ះពាល់របស់វាមក លើប្រតិបត្តិការរបស់កាស៊ីណូ Star Vegas របស់យើង»៕

យោងតាមព័ត៌មាន IGA ចេញផ្សាយកាលពីថ្ងៃទី៣១ ខែមករាថា កាស៊ីណូ Star Vegas ទទួលបានប្រាក់ចំណូលសុទ្ធចំនួន ៦,៥៧ លានដុល្លារអូស្រ្តាលីក្នុងត្រីមាសទី៤ កើនឡើងពី ៦,១២ លានដុល្លារអូស្រ្តាលីធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំ២០២៣ ។ ជាមួយគ្នានោះដែរ អ្នកចូលលរេងប្រចាំថ្ងៃជាមធ្យមមានចំនួន៩៥៧ នាក់គឺកើនឡើងពី ៨៦១ នាក់កាលពីឆ្នាំ២០៣ និង ៩៤១នាក់នៅក្នុងត្រីមាសទី៣។
លោក រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា បានថ្លែងប្រាប់កម្ពុជាថ្មីកន្លងមកថា ក្នុងឆ្នាំ២០២៤កន្លងទៅនេះ រដ្ឋាភិបាលបានទទួលចំណូលពីអាជីវកម្មល្បែង (មានទាំងកាស៊ីណូ និងល្បែងផ្សងសំណាង) បានចំនួន ២៥៤, ៩០៧ ប៊ីលានរៀល (ឬជាង៦៣,១១ លានដុល្លារ), កើនឡើងចំនួន ៨៥% ធៀបនឹងឆ្នាំ២០២៣។

ជាមយគ្នានោះដែរ លោកថា គិតត្រឹមដំណាច់ឆ្នាំ២០២៤ គ.ល.ក. បានផ្តល់អាជ្ញាបណ្ណជូនដល់កាស៊ីណូ ចំនួន ១៩៥។ គិតមកដល់បច្ចុប្បន្ន អាជ្ញាបណ្ណទាំងនោះត្រូវបានដកហូតចំនួន ១; ព្យួរចំនួន ១ និងផុតសុពលភាពចំនួន១៥។ លោកថាសម្រាប់ល្បែងផ្សេងសំណាង គ.ល.ក. បានផ្ដល់អាជ្ញាបណ្ណសរុបចំនួន ២១ ក្រុមហ៊ុន (ក្នុងនោះដកហូតចំនួន១ ក្រុមហ៊ុន និងព្យួរចំនួន ៣ ក្រុមហ៊ុន); សាខាល្បែងផ្សងសំណាងចំនួន ៤៥ សាខា (ដែលក្នុងនោះព្យួរចំនួន ១៣ សាខា); លិខិតអនុញ្ញាតបុស្តិ៍សេវាល្បែងផ្សងសំណាងចំនួន ៩០ ដែលក្នុងនោះផុតសុពលភាពទាំងអស់៕
-
ចរាចរណ៍១ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


