ព័ត៌មានជាតិ
អាជ្ញាធរ កាត់ទម្លាក់បណ្ដាញខ្សែកាបអុបទិកលើផ្លូវចំនួន ៤០ ខ្សែ ដើម្បីលើកសោភណភាពរាជធានី
នាព្រឹកថ្ងៃទី ១១ កុម្ភៈនេះ លោក ឯក ឃុនដឿន អភិបាលរងរាជធានី តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោក គៀង ល័ក្ស អភិបាលខណ្ឌចំការមន បានដឹកនាំអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះធ្វើសកម្មភាព កាត់ទម្លាក់បណ្ដាញខ្សែកាបអុបទិក លើអាកាស មករត់ចូលក្នុងបណ្ដាញបំពង់ក្រោមដីវិញ នៅលើផ្លូវលេខ ៤៦៦ និងវិថីព្រះត្រសក់ផ្អែម (ផ្លូវលេខ ៦៣) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដើម្បីលើកកម្ពស់សោភណភាពរាជធានីភ្នំពេញឱ្យកាន់តែល្អស្រស់បំព្រង។

លោក ឯក ឃុនដឿន បានមានប្រសាសន៍លើកឡើងថា ក្រុមការងារដែលចុះមកកាត់ទម្លាក់បណ្តាញខ្សែកាបអុបទិកខាងលើនេះ ធ្វើឡើងទៅតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការកាត់ទម្លាក់បណ្តាញខ្សែកាបអុបទិក លើអាកាស មករត់ចូលក្នុងបណ្ដាញបំពង់ក្រោមដីវិញ របស់រដ្ឋបាលរាជធានីភ្នំពេញ។

នាឱកាសនោះ លោក ឯក ឃុនដឿន បានណែនាំឱ្យដកបង្គោលភ្លើងនៅលើផ្លូវលេខ ៤៦៦ មុខសាលាភូមិន្ទរដ្ឋបាល និងនៅមុខក្រសួងមហាផ្ទៃ ដោយសារបណ្ដាញខ្សែកាបអុបទិកបានកាត់ទម្លាក់ហើយ។

លោកបន្តថា ការកាត់ទម្លាក់បណ្ដាញខ្សែកាបអុបទិកនេះ អាជ្ញាធររាជធានីភ្នំពេញ នឹងអនុវត្តនៅលើផ្លូវចំនួន ៤០ ខ្សែ ក្នុងនោះរួមមាន ៖ ខ្សែទី១ (ផ្លូវលេខ ៤៦៦) ទី២ វិថីព្រះត្រសក់ផ្អែម (ផ្លូវលេខ ៦៣) ទី៣ ផ្លូវលេខ ៥៧ ទី៤ វិថីព្រះអង្គយុគន្ធរ (ផ្លូវលេខ ១៩) ទី៥ (ផ្លូវលេខ ២១៤) ទី៦ វិថីឧកញ៉ាទេពផន (ផ្លូវលេខ ១៨២) ទី៧ (ផ្លូវលេខ ២១៧) (ផ្លូវលេខ២១៥) ទី៨ (ផ្លូវលេខ១៦៩) ទី៩-មហាវិថីសម្តេចមុនីរ៉េត និងមហាវិថីហ្សាលដឺហ្គោល (ផ្លូវលេខ២១៧) ទី១០ វិថីឧកញ៉ាឃ្លាំងមឿង (ផ្លូវលេខ៧០) និងផ្លូវលេខ ២៧៣ ទី១១ ផ្លូវលេខ ៥១៦ ទី១២-ផ្លូវលេខ ៣១៥ ទី១៣-ផ្លូវលេខ ៥៦៦ ទី១៤-ផ្លូវលេខ ៥៩២ ទី១៥-ផ្លូវលេខ ១៩៨៦ ទី១៦-កំណាត់ផ្លូវក្រវាត់ក្រុងទី២ មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ (ផ្លូវលេខ១០១៩) ទី១៧-វិថីឧកញ៉ា នូ កន (ផ្លូវលេខ ១០៥) ទី១៨ ផ្លូវលេខ៤៨៨ ទី១៩ មហាវិថីសាធារណរដ្ឋប៉ូឡូញ និងវិថីសម្តេចព្រះមង្គល ទេព្វាចារ្យ អ៊ុម ស៊ុម (ផ្លូវលេខ១៦៣) ទី២០ ផ្លូវលេខ១១៣ ទី២១ ផ្លូវលេខ៤៣២ ទី២២ ផ្លូវលេខ១៩៩ទី២៣ ផ្លូវលេខ៣១០ ទី២៤ ផ្លូវលេខ៣៦០ទី២៥ ផ្លូវលេខ៣៤៨ ទី២៦ ផ្លូវលេខ៤៧ ទី២៧ ផ្លូវលេខ៣៥៥ និងវិថី សម្តេច ប៉ែន នុត និងមហាវិថី សេនាប្រមុខគីមអ៊ីលស៊ុង (ផ្លូវលេខ២៨៩) ទី២៨ ផ្លូវលេខ៣៣៧ ទី២៩ មហាវិថីចោមចៅ ទី៣០ ផ្លូវលេខ ១០០៣ ទី៣១ វិថីឧកញ៉ា ម៉ុង ឫទ្ធី (ផ្លូវលេខ១៩២៨) ទី៣២ ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទី៣៣ ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទី៣៤ ផ្លូវលេខ៥៩៨ ទី៣៥ ផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទី៣៦ ផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទី៣៧ ផ្លូវលេខ៣៧១ ទី៣៨ ផ្លូវលេខ៣៧១ (សឡា) ទី៣៩ ផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្ររាជធានី ភ្នំពេញ ទី៤០ មហាវិថីឈ្នះឈ្នះ (ផ្លូវទំនប់កប់ស្រូវ)។

ប្រជាពលរដ្ឋចំនួន ៤ នាក់ រស់នៅ និងធ្វើអាជីវកម្មនៅលើវិថីព្រះត្រសក់ផ្អែម (ផ្លូវលេខ ៦៣) ដែលទី១ មាន លោក ប៊ុន សី អាយុ ៣៥ ឆ្នាំ ទី២ លោក អេង វុត្ថា អាយុ ៥៨ ឆ្នាំ ទី៣ លោក មូល ម៉ាល័យ អាយុ ៥៤ ឆ្នាំ និងទី៤ លោកស្រី លឹម ផល្លា អាយុ ២៨ ឆ្នាំ បានលើកឡើងស្រដៀងគ្នាថា ពួកគាត់ពិតជាសាទរ និងថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការកាត់ទម្លាក់បណ្តាញខ្សែកាបអុបទិកនេះ ដោយកន្លងមកបណ្តាញខ្សែកាបអុបទិកតែងបង្កឱ្យមានអគ្គិភ័យ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ។ បន្ថែមពីលើនេះ ការកាត់បណ្តាញខ្សែកាបអុបទិកនេះ ក៏បានលើកកម្ពស់សោភណភាពរាជធានីភ្នំពេញឱ្យកាន់តែល្អស្រស់បំព្រងផងដែរ៕
អត្ថបទ ៖ ស្រីរ័ត្ន







-
ចរាចរណ៍២០ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់