សេដ្ឋកិច្ច
សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមជាង ៣០០០ ទទួលបានការធានាឥណទានពី CGCC ក្នុងទំហំទឹកប្រាក់ ២៦០ លានដុល្លារ
សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានផ្តល់ការធានាលើកម្ចីអាជីវកម្ម ដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ចំនួន ៣១៣៩ គណនី ស្មើនឹងទំហំទឹកប្រាក់ឥណទានចំនួន ២៦០ លានដុល្លារ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ ២០២៤ ដែលផ្តល់លទ្ធភាពដល់សហគ្រាសទាំងនោះមានទុនដើម្បីយកទៅបន្តនិរន្តភាព និងពង្រីកអាជីវកម្មរបស់ពួកគេ បន្ទាប់ទទួលរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺកូវីដ១៩ និងការធ្លាក់ចុះនៃសកម្មភាពសេដ្ឋកិច្ច។

លោក ណូ លីដា អគ្គនាយកនៃសារជីវកម្មធានាឥណទានកម្ពុជា មានប្រសាសន៍ថា សាជីវកម្មធានាឥណទានកម្ពុជា បានធានារ៉ាប់រងរហូតដល់ ៨០% នៃប្រាក់កម្ចីរបស់សហគ្រាសខ្នាតតូច និងមធ្យម ខណៈរាជរដ្ឋាភិបាល រំពឹងថា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នឹងអាចមានលទ្ធភាពច្រើនជាងមុនក្នុងការបញ្ចេញឥណទានតាមតម្រូវការជូនទៅដល់សហគ្រាសខ្នាតតូច និងមធ្យម។
លោក ណូ លីដា បញ្ជាក់ក្នុងបទសម្ភាសន៍ជាមួយកកម្ពុជាថ្មីនៅថ្ងៃសុក្រទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ ថា ប្រសិនបើឥណទានទាំង ២៦០ លានដុល្លារ មិនមានការធានាពី CGCC ឥណទានទាំងអស់នេះ មិនអាចបញ្ចេញដោយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុបានទេ មូលហេតុដោយសារតែកម្ចី ២៦០ លានដុល្លារនេះ មិនមានទ្រព្រទ្យធានាគ្រប់គ្រាន់ ឬក៏ SMEs ដែលគាត់ទទួលបានការធានាឥណទាននេះ មានហានិភ័យក្នុងកម្រិតណាមួដែលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ មិនអាចរ៉ាប់រងបាន។

លោក ណូ លីដាបញ្ជាក់ថា៖ «ក្នុងចំណោមជាង ៣ ពាន់គណនីដែលខ្ញុំបានជម្រាបជូនហ្នឹង មានជាង ២ ពាន់គណនី គឺជាកម្ចីដែលមានទ្រព្យធានាឥណទានមិនគ្រប់គ្រាន់ ឬក៏អត់ទ្រព្យធានាតែម្ដង អញ្ចឹងវាច្រើនលើសលប់»៕

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


