ព័ត៌មានជាតិ
វិស័យធំៗ ៣ នៅកម្ពុជា ត្រូវការកម្លាំងពលកម្មជាង ៧ ម៉ឺនកន្លែង
វិស័យធំៗ ចំនួន ៣ នៅកម្ពុជា ត្រូវការកម្លាំងពលកម្មជាង ៧ ម៉ឺនកន្លែង ក្នុងនោះ រួមមាន វិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម។

បើតាម ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា បច្ចុប្បន្ន ក្រសួង មានតម្រូវការកម្លាំងពលកម្មចំនួន ៧១ ៧០៦ កន្លែង សម្រាប់បម្រើទៅលើវិស័យធំៗ ចំនួន ៣ ក្នុងនោះ វិស័យឧស្សាហកម្មមានតម្រូវការចំនួន ៥៨ ៨៧៤ កន្លែង វិស័យសេវាកម្មមានចំនួន ៧ ១៩៧ កន្លែង និង វិស័យកសិកម្មមានចំនួន ៥ ៦៣៥ កន្លែង។

ជាមួយគ្នានេះ ខេត្តកំពង់ឆ្នាំងមាន ១៦ ៩០៩ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ១៦ ៩០៨ កន្លែង និង ផ្នែកសេវាកម្ម ១ កន្លែង។ ខេត្តស្វាយរៀងមាន ១៥ ៤៤៩ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ១៤ ៧៥១ កន្លែង និង ផ្នែកសេវាកម្ម ៩៨ កន្លែង។ រាជធានីភ្នំពេញមាន ១៤ ៥៧៤ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ១០ ៩៤៧ កន្លែង ផ្នែកសេវាកម្ម ៣ ៦២៦ កន្លែង និង ផ្នែកកសិកម្ម ១ កន្លែង។ ខេត្តកំពង់ស្ពឺមាន ៦ ១៣៥ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ៦ ១២៤ កន្លែង និង ផ្នែកសេវាកម្ម ១១ កន្លែង។

ចំណែកខេត្តកណ្ដាលមាន ៥ ៦០៦ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ៥ ៥៣៧ កន្លែង និង ផ្នែកសេវាកម្ម ៩ កន្លែង។ ខេត្តក្រចេះមាន ៣ ៨០០ កន្លែង និង ផ្នែកកសិកម្ម ៣ ៨០០ កន្លែង។ ខេត្តកំពង់ចាមមាន ១ ៨៧៧ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ១ ៧៦២ កន្លែង និង ផ្នែកសេវាកម្ម ១១៥ កន្លែង។

ដោយឡែកខេត្តបន្ទាយមានជ័យមានតម្រូវការកម្លាំងពលកម្មចំនួន ១ ៤៨៤ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ៣៧១ កន្លែង និង ផ្នែកសេវាកម្ម ១ ១១៣ កន្លែង។ ខេត្តរតនគីរីមាន ១ ៣៩៦ កន្លែង ក្នុងនោះ ផ្នែកកសិកម្មចំនួន ១ ៣៩៦ កន្លែង។ ខេត្តតាកែវមាន ៨៧៦ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ៨៥៦ កន្លែង និង ផ្នែកសេវាកម្ម ២០ កន្លែង និងខេត្តផ្សេងៗ មាន ៣ ៦០០ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ១ ៦១៨ កន្លែង សេវាកម្ម ១ ៥៤៤ កន្លែង និងកសិកម្ម ៤៣៨ កន្លែង។

ក្រសួងការងារ បានឲ្យដឹងទៀតថា កម្លាំងពលកម្មជាង ៧ ម៉ឺនកន្លែង នឹងត្រូវបែងចែកទៅតាមប្រភេទមុខរបរចំនួន ១០ រួមមាន ៖ អ្នកបញ្ជាម៉ាស៊ីនដេរ កម្មករខ្ចប់វេចដោយដៃ កម្មករក្នុងផលិតកម្ម កម្មករចម្ការដំណាំ យន្តការី និងអ្នកដំឡើងអគ្គិសនី វិជ្ជាជីវៈខាងការផ្សព្វផ្សាយ និងទីផ្សារ មន្ត្រីឥណទាន និងប្រាក់កម្ចី កម្មករដំណាំចម្រុះ និងចិញ្ចឹមបសុសត្វ អ្នកបច្ចេកទេសត្រួតពិនិត្យដំណើរការផលិត អ្នកធ្វើការក្នុងកាស៊ីណូ និងមុខរបរផ្សេងៗ៕
អត្ថបទ ៖ ពិសី



-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


