ព័ត៌មានជាតិ
ក្រសួងការងារអំពាវនាវឱ្យពលករខ្មែរដែលត្រូវថៃទើបបញ្ជូនមកទាក់ទងមក១២៩៧ដើម្បីទទួលបានការងារ
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ស៊ុន មេសា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានអំពាវនាវដល់អតីតពលករខ្មែរ ដែលត្រូវបានបញ្ជូនមកពីប្រទេសថៃចំនួន ១១២នាក់ ទាក់ទងមកលេខទូរសព្ទ ១២៩៧ ដើម្បីស្វែងរកការងារធ្វើ និងទទួលបានផលប្រយោជន៍ដ៏សម្បូរបែប។

លោក ស៊ុន មេសា បានលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋស្វែងរកឱកាសការងារធ្វើនៅក្នុងស្រុកដែលនៅក្បែរខ្លួនវិញ និងចៀសវាងធ្វើការចំណាកស្រុកដោយខុសច្បាប់។ ការស្វែងរកការងារធ្វើនៅក្នុងស្រុកពុំមានការលំបាកនោះទេ ដោយទាក់ទងតាមរយៈលេខទូរសព្ទ ១២៩៧ ក៏ដូចជា ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីទទួលបានការងារ និងការប្រឹក្សាការងារផងដែរ។

លោកបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវដល់បងប្អូនអតីតពលករខ្មែរ ដែលទើបត្រឡបមកពីថៃ សូមទាក់ទងមកលេខទូរសព្ទ ១២៩៧ ដើម្បីស្វែករកការងារធ្វើ និងអត្ថប្រយោជន៍ដ៏សម្បូរបែប ។ សូមកុំទៅធ្វើការងារដោយខុសច្បាប់នៅក្រៅប្រទេស ខណៈឱកាសការងារនៅក្នុងស្រុកយើង ត្រូវបានប្រកាសជាហូរហែ និងរាប់ម៉ឺនកន្លែងជារៀងរាល់សប្តាហ៍ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ»។

ការធ្វើការងារនៅក្នុងស្រុកនាពេលបច្ចុប្បន្ន គឺពួកគាត់នឹងទទួលបានអត្ថប្រយោជន៍ច្រើន ដូចទៅនឹងបណ្តាប្រទេសជិតខាងផងដែរ ដោយប្រាក់ឈ្នួលសមរម្យ បើធៀបជាមួយបណ្តាប្រទេសនៅក្នុងតំបន់មួយចំនួន ហើយកន្លែងការងារនៅក្បែរផ្ទះ។ ជាពិសេស ពួកគាត់ត្រូវការចំណាយទាប ដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋអាចសន្សំសំចៃការចាយវាយជាប្រចាំបានច្រើន។ នេះបើតាមលោក ស៊ុន មេសា។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យរូបនេះ បានស្នើឱ្យបងប្អូនឈប់ជាបន្ទាន់ក្នុងការចាកចេញទៅធ្វើការងារនៅក្រៅប្រទេសដោយខុសច្បាប់។ ក្នុងករណីមានការបបួល ឬលួងលោមពីសំណាក់មេខ្យល់ ដើម្បីចេញទៅធ្វើការដោយខុសច្បាប់ សូមរាយការណ៍ជូនសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីមានវិធានការច្បាប់ចំពោះជនល្មើសទាំងនោះ៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


