ជីវិតកម្សាន្ដ
កវីឯក ជ័យ ចាប វិលមកកម្ពុជាវិញហើយ ក្រោយស្ថានភាពជំងឺធូរស្រាល
ក្រោយសម្រាកព្យាបាល ២សប្តាហ៍ នៅវៀតណាម ឥឡូវនេះ លោកបណ្ឌិត ជ័យ ចាប សាស្ត្រាចារ្យបង្រៀនកំណាព្យ និងអក្សរសាស្ត្រខ្មែរ ដែលគាត់ស្គាល់ថា ស្តេចកំណាព្យ រហ័សនាម ចាបពូក ឈឺបានមកដល់ទឹកដីកម្ពុជាវិញហើយ។ នេះបើតាមលោក ព្រឿង ប្រណិត ប្រធានសមាគមអ្នកនិពន្ធខ្មែរ បានបញ្ជាក់នៅរសៀលថ្ងៃនេះ។
តាមរយៈសំណេរលើគណនីបណ្តាញទំនាក់ទំនងសង្គម លោកបានរៀបរាប់ថា រំភើចិត្ត ពេលឃើញសុខភាពលោកគ្រូបានប្រសើរ និងត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព។
លោកថា លោកគ្រូនៅតែគិតគូដល់ការងារទាំងឡាយទាំងពួង…លោកគ្រូប្រាប់ថា «សូមរវល់តាមភារកិច្ចរៀងៗខ្លួនចុះ» សិស្សក៏ជម្រាបវិញ សូមសម្រាកថែសុខភាព លោកគ្រូមានកម្លាំងសិស្សនឹងលេងលោកគ្រូទៀត។

គួររម្លឹកថា លោកបណ្ឌិត ជ័យ ចាប ឈឺធ្ងន់ ត្រូវសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម កាលពីជាង ២សប្តាហ៍មុន។ យ៉ាងណា ដេីម្បីរួមចំណែកចែករំលែកទទួលបន្ទុកជាមួយគ្រួសារកវីនិពន្ធល្បីឈ្មោះរូបនេះ លើថ្លៃព្យាបាល សមាជិកសមាគមអ្នកនិពន្ធខ្មែរ ក៏ដូចជាសប្បុរស ក៏បានរួមចំណែកជាថវិកាទៅតាមលទ្ធភាពដល់គ្រួសារលោក ខណៈក្រុមការងារសមាជិកង្នកនិពន្ធខ្មែរ ក៏បានទៅសួរសុខទុក្ខដោយផ្ទាល់ដល់មន្ទីរពេទ្តនៅវៀតណាមផងដែរ។



-
សន្តិសុខសង្គម២២ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


