ព័ត៌មានជាតិ
បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋកុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការញុះញង់ផ្តួលរំលំរដ្ឋាភិបាល និងជាបទល្មើសព្រហ្មទណ្ឌកម្រិតធ្ងន់
ភ្នំពេញ ៖ នាយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ នេះ លោកបណ្ឌិតសូ ណារ៉ូ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានសរសេរនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោកថា “សូមបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងប្រទេសកម្ពុជាមានការប្រុងប្រយ័ត្ន ក្នុងរយៈពេលចុងក្រោយនេះ ជនក្បត់ជាតិ សម រង្សុី កាន់តែព្រហើនបង្កើនការអំពាវនាវដ៏ឆ្កួតលីលាដោយចេញសារឱ្យត្រៀមកម្លាំងប្រដាប់អាវុធ និងកម្លាំងមហាជនផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលជាទង្វើខុសច្បាប់ ជាបទល្មើសមានទោសព្រហ្មទណ្ឌកំរិតធ្ងន់”។

នៅក្នុងផេករបស់លោកបណ្ឌិត សូ ណារ៉ូ បានសរសេរបន្ថែមថា “ការ ស៊ែ Share សារទាំងនេះដែលមានចរិតញុះញង់ផ្តួលរំលំរាជរដ្ឋាភិបាល អាចចាត់ទុកជាទង្វើសមគំនិតនឹងបទល្មើសព្រហ្មទណ្ឌ ដែលអាចមានទោសសមគំនិតក្បត់ ជាពិសេសអ្នកគាំទ្រ សម រង្សុី កំពុងរស់នៅក្នុងប្រទេសកម្ពុជា។ ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្ន កុំចូលរួមសមគំនិតក្បត់ ដោយដាច់ខាតមិនត្រូវស៊ែ នូវសាររបស់ជនក្បត់ជាតិ សម រង្សុី លើទំព័រសង្គម Facebook ឬ Tik Tok របស់ខ្លួនដោយខ្វះការពិចារណារួចជាប់ទោស។ ពីបំណងល្អរបស់ខ្ញុំ”៕



-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


